Bellingham រកបានគ្រាប់បាល់ទី១៩ ជួយ Real Madrid ឈ្នះ Alaves

ចែករំលែក៖

ខ្សែបម្រើឆ្នើម Jude Bellingham បានស៊ុតបញ្ចូលទីគ្រាប់ទី១៩នៅ La Liga របស់គាត់ ខណៈដែលម្ចាស់ជើងឯក Real Madrid បានយកឈ្នះលើក្រុម Alaves នៅកីឡដ្ឋាន Santiago Bernabeu ក្នុងលទ្ធផល៥ទល់០កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ឧសភានេះ។

 កីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានបើកការស៊ុតបញ្ចូលទីក្នុងការប្រកួតដំបូងរបស់ Real Madrid ចាប់តាំងពីការទទួលបានពានរង្វាន់ La Liga នៅពេលដែលគាត់បានដឹកនាំការបញ្ជូនបាល់របស់ Toni Kroos នៅនាទីទី១០

 គ្រាប់ បាល់ របស់ Bellingham បាន ធ្វើ ឱ្យ គាត់ បាន ដេញ តាម ពី ក្រោយ ខ្សែ ប្រយុទ្ធ Artem Dovbyk របស់ Girona គ្រាប់ ក្នុង ការ ប្រជែង ដណ្តើម ស្បែក ជើង មាស ជាមួយ នឹង ការ ប្រកួត លីក ចំនួន២ ដែល នៅ សល់ក្នុងរដូវកាលនេះ។

 ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Vinicius Jr បាន រក គ្រាប់ បាល់ នាំ មុខ២ គ្រាប់ របស់ Real Madrid នៅ នាទី ទី២៧ ដោយ ការស៊ុត បាល់ បញ្ចូល ទី ពីការបញ្ជូនរបស់កីឡាករ Eduardo Camavinga

 Federico Valverde រកបានគ្រាប់បាល់នាំទី៣ នៅលើការវាយលុកនៃតង់ទី១ ជិតនឹងចប់ម៉ោងទៅហើយ ជាមួយនឹងការស៊ុតបញ្ចូលទីយ៉ាងល្អពីការបញ្ជូនបាល់របស់ខ្សែបម្រើ Bellingham

 អ្នកចាំទីសញ្ជាតិបែលហ្ស៊ិក Thibaut Courtois បានចាប់ផ្តើមចូលមកជំនួសកីឡាករ Andriy Lunin និងបានធ្វើការសង្គ្រោះដ៏អស្ចារ្យជាច្រើនដែលធ្វើឱ្យគ្រូបង្វឹក Real Madrid លោក Carlo Ancelotti មានការសម្រេចចិត្តដ៏លំបាកថា តើនរណានឹងបង្ហាញខ្លួនជាជម្រើសដំបូងពេលប្រកួតទល់នឹងក្រុម Borussia Dortmund នៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ខាងមុខ។

 កីឡាករ វ័យ ក្មេង តួគី Arda Guler បាន រក គ្រាប់ បាល់ បញ្ចូល ទីគ្រាប់ទី៥ នៅ នាទីទី៨១ ដោយ ការ ស៊ុត បញ្ចូល ទី ចេញពីតំបន់ជ្រុងផុតដៃអ្នកចាំទីរបស់ក្រុម Alaves

 បច្ចុប្បន្ន Real Madrid នៅសល់តែ១ប្រកួតទៀតប៉ុណ្ណោះ ក្នុងការតាមស្មើកំណត់ត្រាក្លិបរបស់ពួកគេក្នុងការប្រកួតនៅក្របខ័ណ្ឌLa Liga ចំនួន៣១ប្រកួត ដែលមិនធ្លាប់ចាញ់ ដែលក្លិបធ្លាប់ធ្វើបានក្នុងរដូវកាល១៩៨៩១៩៩០ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print