បេក្ខភាពប្រធានាធិបតីអាមេរិកមកពី គណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីល ឡារី គ្លីនតុន បានសម្រេចជ្រើសរើសលោក Tim Kaine ធ្វើជាអនុប្រធានាធិបតីសម្រាប់ ការបោះឆ្នោតនាពេលខាងមុខ។
កាលពីថ្ងៃទី២២ ខែកក្កដា បេក្ខភាព មកពីគណបក្សប្រជាធិបតេយ្យលោកស្រីហ៊ីលឡារី គ្លីនតុន បានជ្រើសរើសបេក្ខភាព អនុប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ។ សមាជិក ព្រឹទ្ធភាលោក Tim Kaine ត្រូវបានលោក ស្រីជ្រើសរើសឲ្យកាន់តំណែងជាអនុប្រធានាធិបតីគឺផ្ទុយពីពាក្យចចាមអារ៉ាមថា លោក ស្រី Elizabeth Warren អាចត្រូវបានជ្រើស រើសជាបេក្ខភាពអនុប្រធានាធិបតីនោះ។
លោក Tim Kaine អាយុ៥៨ឆ្នាំ ជា សមាជិកព្រឹទ្ធភាមកពីរដ្ឋ Virginia ។ ការ សម្រេចជ្រើសរើសលោក Tim Kaine ត្រូវ បានលោកស្រី ហ៊ីលឡារី គ្លីនតុន ប្រកាស តាមបណ្តាញ Twitter របស់ខ្លួន។ លោក ស្រី គ្លីនតុន បានសរសើរដល់ «អនុ» របស់ ខ្លួនជាអ្នកឯកទេសស្តីពីកិច្ចការបរទេសនិងការពារជាតិ។ លោកធីមក៏បានធ្វើការនៅ ក្នុងគណៈកម្មាធិការកិច្ចការបរទេសរបស់សភាអាមេរិកផងដែរ។
កន្លងមកបេក្ខភាពគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ក៏បានជ្រើស រើសលោក Mike Pence អាយុ៥៧ឆ្នាំ អភិ បាលរដ្ឋ Indiana ជាអនុប្រធានាធិបតី សម្រាប់បក្សសាធារណរដ្ឋផងដែរ។
នៅពេលនេះគណបក្សប្រជាធិបតេយ្យក៏ដូចជាគណបក្សសាធារណរដ្ឋបានត្រៀម លក្ខណៈរួចរាល់សម្រាប់ប្រកួតប្រជែងចូល ទៅកាន់តំណែងនៅក្នុងសេតវិមានជំនួសលោក អូបាម៉ា ដែលត្រូវបញ្ចប់អាណត្តិនៅ ខែមករា ឆ្នាំ២០១៧។
តំណែងកំពូលនៅក្នុងសេតវិមានមិនមែនដឹកនាំតែអាមេរិកប៉ុណ្ណោះទេគឺត្រូវដឹកនាំពិភពលោកទាំងមូល។ ពិភពលោកអាច ប្រែប្រួលបែបណានោះអាស្រ័យទៅលើមេដឹកនាំប្រទេសមហាអំណាចទី១លើពិភពលោក។ ស្ថានភាពនយោបាយសន្តិសុខ ពិភពលោកទាំងមូលស្ថិតនៅក្នុងកណ្តាប់ដៃអាមេរិកតែម្នាក់ឯង។
ចំណុចទាំងនោះហើយបានជាក្រុមអ្នកឯកទេសវិភាគបង្ហាញការព្រួយបារម្ភប្រសិន បើបេក្ខភាពគណបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ ជាប់ជាប្រធានាធិបតីនោះអាមេរិកក៏ដូច ជាពិភពលោកអាចនឹងប្រែប្រួលអាក្រក់ លើសពីការស្មាន ដោយសារតែលោកមាន គោលនយោបាយខុសប្លែកពីអ្នកនយោបាយ អាមេរិកដទៃទៀត។ លោក ត្រាំ មិនដែលមានបទពិសោធន៍ក្នុងការដឹកនាំអាមេរិក និងពិភពលោកនោះឡើយ។
នយោបាយសំខាន់បំផុតរបស់ប្រទេសមហាអំណាចគឺនយោបាយការបរទេស ចំណែកលោកស្រី ហ៊ីលឡារី គ្លីនតុន មាន បទពិសោធន៍ខ្ពស់នៅក្នុងការដឹកនាំក៏ដូចជាទំនាក់ទំនងការបរទេស។ បើលោកស្រីជាប់ឆ្នោតនោះគឺជារឿងល្អបំផុតសម្រាប់បេក្ខភាពទាំងពីររូប៕
ប្រែសម្រួល៖ ម៉ែវ សាធី