លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យប្រព័ន្ធមីស៊ីលតាក់ទិក

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែឧសភា បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារបានចុះត្រួតពិនិត្យប្រព័ន្ធមីស៊ីលតាក់ទិក ដែលនឹងត្រូវបានដាក់ឱ្យ​កងអង្គភាពមីស៊ីលមួយរបស់កងទ័ពកូរ៉េខាងជើងប្រើប្រាស់។

តាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី១៥ ខែឧសភានេះ លោក គីម បានបង្ហាញការពេញចិត្តចំពោះការផលិតប្រព័ន្ធមីស៊ីលនៅឆមាសទី១ក្នុងឆ្នាំ២០២៤នេះ និងបានសង្កត់ធ្ងន់ផងដែរពីសារៈសំខាន់ក្នុងការដឹកនាំគម្រោងផលិតអាវុធក្នុងឆ្នាំនេះ ដោយបញ្ជាក់ថា គម្រោងនេះនឹងនាំមកនូវរបកគំហើញមួយក្នុងការត្រៀមលក្ខណៈរបស់យោធាសម្រាប់សង្រ្គាម។

កាលពីសប្ដាហ៍មុន លោក គីម ជុងអ៊ុន ក៏បានចុះត្រួតពិនិត្យប្រព័ន្ធកាំភ្លើងធំ និងដឹកនាំការធ្វើតេស្ដអាវុធទាំងនេះដោយផ្ទាល់ផងដែរ៕ ដោយធីរីណា

...

រូប​ថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print