លោក ឃួង ស្រេង៖ គណបក្សប្រជាជនកម្ពុជា មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ តាំងពីលើដល់ក្រោម និងធានាប្រក្រតីភាព នៃជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែខុសភា ឆ្នាំ២០២៤នេះបានអញ្ជើញចូលរួមក្នុងពីធី “បើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុ ប្រធានគណបក្ស និងជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ នៅមន្ទីរបក្សរាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖រដ្ឋបាលរាជធានីភ្នំពេញ មានសមាជិកក្រុមប្រឹក្សា សង្កាត់ក្នុងមុខតំណែង សរុបចំនួន ៨៩៩ រូប ក្នុងនោះ សមាជិក ក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជនកម្ពុជា មានចំនួន ៧៤៣ រូប។ ចំពោះសកម្មភាពការងារ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឈានឆ្ពោះទៅ កាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤នេះ បញ្ហាសន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈ នៅទូទាំងរាជធានីភ្នំពេញមានភាពល្អប្រសើរ និងធានាប្រក្រតី ភាពនៃជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
លោក បានបញ្ជាក់ថា៖ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនឹងយកបានជ័យជំនៈយ៉ាងពិតប្រាកដក្នុងការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៦ ខែខុសភា ឆ្នាំ២០២៤ ខាងមុខនេះ ដោយសារតែយើង មានអង្គបោះឆ្នោតសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ ដែលបានចុះឈ្មោះបោះឆ្នោត មានចំនួន ៧៤៣ រូប គឺស្មើនឹងជិត ៨៣% ជាអត្រា ច្រើនលើសលុប ធៀបនឹងអង្គបោះឆ្នោតសរុបទូទាំង រាជធានីភ្នំពេញ។គណបក្សយើងមានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ តាំងពីលើដល់ក្រោម។ គម្រោង “ព្រែកជីកហ្វូណន-តេជោ” ដែលជាគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោប្រធានគណបក្ស និងកំពុងជំរុញការអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយក រដ្ឋមន្ត្រី ទទួលបាន ការគាំទ្រភ្លូកទឹកភ្លូកដី ពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍លើកឡើងថា៖ យុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ចាប់ផ្តើមឡើងពីថ្ងៃទី១៧ដល់ថ្ងៃទី២៤ឧសភាឆ្នាំ២០២៤ ដែលជាឱកាសអោយ
គណបក្សប្រជាជនកម្ពុជារាជធានី ខណ្ឌបានផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗរបស់ក្រុមប្រឹក្សារាជធានី ខណ្ឌ អោយបានទូលំទូលាយ ដើម្បីឈានទៅដណ្តើមជ័យជំនៈនៅថ្ងៃទី២៦ឧសភានេះ។
សម្តេចវិបុល បានបន្តថា អាជ្ញាធររាជធានី ខណ្ឌបាន បំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ ដោយបានធ្វើអោយរាជធានីភ្នំពេញ រក្សាបាននៅសណ្តាប់ធ្នាប់ សន្តិសុខល្អប្រសើរ ជាមួយនិងការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័ស។ សម្តេចបានជម្រុញអោយ ក្រុមប្រឹក្សារាជធានី ខណ្ឌ អនុវត្តនូវគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុន សែន ដែលគោលនយោបាយនេះបានធ្វើអោយកម្ពុជាបញ្ចប់សង្គ្រាមទាំងស្រុង។ សូមថែរក្សាសន្តិភាពអោយបានគង់វង្ស ជាមួយនិងការកំចាត់ពួកជ្រុលនិយមដែលចង់បំផ្លាញសន្តិភាព។ការពាររដ្ឋធម្មនុញ្ញា និងប្រឆាំងរាល់សកម្មភាពដែលប៉ះពាល់ដល់ព្រះមហាក្សត្រ។
សម្តេចវិបុល បានសូមអោយសមាជិកក្រុមប្រឹក្សា សង្កាត់ក្នុងមុខតំណែងដែលជាអង្គបោះឆ្នោត សូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី២៦ ខែខុសភា ឆ្នាំ២០២៤ ខាងមុខនេះ។
សម្តេចវិបុល សូមអោយគាំទ្រគម្រោង “ព្រែកជីកហ្វូណន-តេជោ” ដែលជាគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោប្រធានគណបក្ស និងកំពុងជំរុញការអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយក រដ្ឋមន្ត្រី ក្លាយជាមហាចលនាជាតិ ដើម្បីឱ្យ គម្រោងនេះទទួលបានជោគជ័យ ព្រោះថា គម្រោងនេះ មានផលប្រយោជន៍ធំធេងណាស់សំរាប់ជាតិ និងជាទ្រព្យសម្បត្តិដ៏ មហាសាលរបស់ប្រជាជនកម្ពុជា៕. ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print