Ronaldo ជាប់ក្នុងបញ្ជីអត្តពលិករកចំណូលបានច្រើនជាងគេក្នុងទស្សនាវដ្តី Forbes

ចែករំលែក៖

ខ្សែប្រយុទ្ធ Cristiano Ronaldo បានឈរនៅលើកំពូលតារាងទស្សនាវដ្តី Forbes នៃអត្តពលិកដែលរកចំណូលបានច្រើនជាងគេជាលើកទី៤ក្នុងអាជីពរបស់គាត់ ដោយអត្តពលិក Jon Rahm ឡើងមកលេខ២។ Ronaldo ក៏បានឈរឈ្មោះក្នុងបញ្ជីកាលពីឆ្នាំមុនបន្ទាប់ពីផ្ទេរទៅក្លិបបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al Nassr។

ទស្សនាវដ្ដីពាណិជ្ជកម្ម Forbes បានបង្ហាញថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ៣៩ឆ្នាំរូបនេះរកបាន២៦០លានដុល្លារ កើនឡើងពី១៣៦លានដុល្លារ ក្នុងរយៈពេល១២ខែកន្លងមកនេះ។ គូប្រជែងដ៏អស្ចារ្យរបស់ Ronaldo កីឡាករ Lionel Messi បានធ្លាក់ទៅចំណាត់ថ្នាក់លេខ៣តាមពីក្រោយ Rahm ។

កីឡាករវាយកូនហ្គោលសញ្ជាតិអេស្ប៉ាញ Jon Rahm បានឡើងដល់ចំណាត់ថ្នាក់លេខ២បន្ទាប់ពីការផ្លាស់ប្តូររបស់គាត់ទៅដំណើរទេសចរណ៍ LIV Golf ដែលផ្តល់មូលនិធិដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយត្រូវបានគេរាយការណ៍ថា រកបាន២១៨លានដុល្លារ។

កីឡាករបាល់ទាត់ Neymar និង Karim Benzema ក៏បានឈានចូលដល់កំពូលទាំង១០ដែរបន្ទាប់ពីផ្លាស់ទៅ Saudi Pro League។ អត្តពលិក Giannis Antetokounmpo (ឈរលេខ៥) ចូលរួមជាមួយតារាបាល់បោះ LeBron James (ឈរលេខ៤) និង Stephen Curry (ឈរលេខ៩) ក្នុងបញ្ជី ខណៈដែលខ្សែការពារកីឡាបាល់ទាត់អាមេរិក Lamar Jackson ស្ថិតនៅលំដាប់ទី១០។

យោងតាមទស្សនាវដ្ដី Forbes អត្តពលិកដែលរកចំណូលបានច្រើនជាងគេទាំង១០របស់ពិភពលោកប្រមូលបាន១.៣៨ពាន់លានដុល្លារ មុនពេលបង់ពន្ធ និងថ្លៃភ្នាក់ងារក្នុងរយៈពេល១២ខែកន្លងមក ដែលជាចំនួនសរុបខ្ពស់បំផុតមិនធ្លាប់មាន។

...

អត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតទាំង១០របស់ពិភពលោកឆ្នាំ២០២៤៖
1. Cristiano Ronaldo (បាល់ទាត់)៖ ចំណូល $260m
2. Jon Rahm (វាយកូនហ្គោល) ៖ ចំណូល $218m
3. Lionel Messi (បាល់ទាត់)៖ ចំណូល $135m
4. LeBron James (បាល់បោះ) ៖ ចំណូល $128.2m
5. Giannis Antetokounmpo (បាល់បោះ) ៖ ចំណូល $111m
6. Kylian Mbappe (បាល់ទាត់)៖ ចំណូល $110m
7. Neymar (បាល់ទាត់)៖ ចំណូល $108m
8. Karim Benzema (បាល់ទាត់)៖ ចំណូល $106m
9. Stephen Curry (បាល់បោះ) ៖ ចំណូល $102m
10. Lamar Jackson (បាល់ទាត់អាមេរិក)៖ ចំណូល $100.5m ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print