មន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងថ្នាំញៀនជាង ២គីឡូក្រាម នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន(ក១១) នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានអោយដឹងថា ៖ អនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អាំ សុជាតិ នាយកមន្ទីរ សហការជាមួយស្នងការរាជធានីភ្នំពេញ មានការដឹកនាំសម្របសម្រួល ដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈាន ទៅបង្ក្រាបករណីរក្សារទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច បុរីជ័រឧត្តម បន្ទប់ជួល ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ៖ លទ្ធផល ចាប់ខ្លួនជនសង្ស័យ ០២នាក់៖
១៖ ឈ្មោះ ម៉ែន ប្រុសពៅ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ
២៖ ឈ្មោះ ញឹក ពៅ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាងគ្រឿងញៀនចាប់យក រួមមាន ៖
១/.ប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២ ០៣៥.៩៥ ក្រាម,
២/.ប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់៤.១៥ក្រាម
៣/.ប្រភេទកេតាមីន (KETAMINE) ទម្ងន់១១.២០ក្រាម,
គ្រឿងញៀនសរុបទម្ងន់ ២គីឡូ និង៥១.៣០ក្រាម)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមបន្តនីតិវិធី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print