ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាស ស្តីពី ការផ្ទេរភារកិច្ចនិងតែងតាំងមន្ត្រីរាជការ
សម្រេច ៖
ប្រការ១.ត្រូវបានផ្ទេរភារកិច្ចមន្ត្រីពន្ធនាគារចំនួន៣រូប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ដូចមានរាយនាម ខាងក្រោម៖
១- លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ២ ប្រាជ្ញ សុភី អត្តលេខ ០៣៨៥ ផ្ទេរភារកិច្ចពីប្រធានពន្ធនាគារខេត្ត ស្ទឹងត្រែង មកជាប្រធានមណ្ឌលអប់រំកែប្រែទី៤។
២- លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ២ កែ ប៊ុនហួរ អត្តលេខ ០១៨១ ផ្ទេរភារកិច្ចពីប្រធានពន្ធនាគារខេត្ត ត្បូងឃ្មុំ មកជាប្រធានពន្ធនាគារខេត្តកំពង់ធំ។
៣- លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ២ តាម វៃ អត្តលេខ ០១១១ ផ្ទេរភារកិច្ចពីប្រធានពន្ធនាគារខេត្ត កំពង់ធំ មកជាប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ។
ប្រការ២…ត្រូវបានតែងតាំងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ ២ លឹម វាសនា អត្តលេខ ២៦៨៧ ជាប្រធានពន្ធនាគារ ខេត្តស្ទឹងត្រែង។
ប្រការ៣.បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៤.អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រុមប្រឹក្សានិងគណៈអភិបាលខេត្តស្ទឹងត្រែង ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តកំពង់ធំ ក្រុមប្រឹក្សានិងគណៈអភិបាលខេត្តត្បូងឃ្មុំ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីរាជការ ស៊ីវិលនិងមន្ត្រីពន្ធនាគារនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងសាមីខ្លួនដូចមានឈ្មោះក្នុងប្រការ១ និងប្រការ២ ខាងលើត្រូវអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕