ភ្នំពេញៈ ប្រធានគណៈបញ្ជាការឯកភាពសង្កាត់បានបញ្ជាអោយកម្លាំង ប៉ុស្តិ៍ចុះទៅបង្ក្រាបឆ្នោតឡូតូBL2222 ល្បែងសុីសងខុសច្បាប់
នៅថ្ងៃទី ១៨ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង០០នាទី ចំណុចតារាងបាល់ថ្មី ផ្លូវបេតុង ក្រុមទី៣ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្រោយពីទទួលបានពត៌មានថាចំណុចខាងលើមានដាក់ឆ្នោតឡូតូ លោកមូល វីរះប្រធានគណៈបញ្ជាការឯកភាពសង្កាត់បានបញ្ជាអោយកម្លាំងចុះទៅបង្ក្រាប
ដោយមានលោកវរៈសេនីយ៍ត្រីតូច គឹមសុង នាយប៉ុស្តិ៍ ដឹកនាំពេលកម្លាំងចុះទៅដល់ចំណុចខាងលើពុំមានមនុស្សលេងទេ ដោយតារាងបាល់នេះទើបធ្វើថ្មីបើកសាកល្បងពុំទាន់មានអ្នកមកលេងហើយឆ្នោតឡូតូក៏ពុំមានមនុស្សលេងដែរគឺមានតែសម្ភារៈ ហើយយើងបានធ្វើកំណត់ហេតុចាប់យកសម្ភារះដែលមានកុំព្យុទ័រចំនួនពីរគ្រឿងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ។
បច្ចុប្បន្នជនវត្ថុតាងបាននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕