សង្ស័យឆ្លងចរន្តអគ្គិសនីបង្កឲ្យឆាបឆេះផ្សារបន្លែសុវណ្ណា ខូចខាត៦តូប និងផ្លែឈើអស់មួយចំនួនធំទាំងកណ្តាលអាធ្រាត្រ

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះឡើងយ៉ាងខ្លាំង និងបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ចរួមទាំងរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ ដែលសង្ស័យបណ្តាលមកពីទុស្សេចរន្តអគ្គិសនីទូក្លាស្សេផ្លែឈើ។

...

ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅផ្សារបន្លែផ្សារសុវណ្ណា ខាងក្រោយផ្សារទំនើបសុវណ្ណា ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

បើតាមប្រភពព័ត៌មានពីសន្តិសុខដែលយាមនៅខាងមុខផ្សារបានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានអង្គុយយាមដូចសព្វដង ដោយអស់កម្លាំងពេក ក៏សម្រាកលក់មួយភាំង ហើយពេលនោះស្រាប់តែមានក្លិនឈ្ងៀម ក៏ស្រាប់តែមានអគ្គិភ័យឆាប់ឆេះឡើងបាត់ទៅហើយ បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនៅក្បែរនោះជួយពន្លត់ តែដោយភ្លើងមានទំហំធំពេកនោះ ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ។ ភ្លាមនោះដែររថយន្តអគ្គិភ័យជាច្រើនគ្រឿងបានមកដល់កន្លែងកើតហេតុ និងបានធ្វើការបាញ់ពន្លត់ភ្លាមៗ អស់ទឹកចំនួន៣រថយន្ត ក៏អាចគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយមិនឲ្យរាលដាលដល់តូចដ៏ទៃទៀត ។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ សមត្ថកិច្ចសង្ស័យថាអាចបណ្តាលមកពីទុស្សេខ្សែភ្លើង ចេញពីទូក្លាស្សេផ្លែឈើ ទើបបង្កជាអគ្គិភ័យដូច្នេះ ហើយក៏មិនមាននរណាម្នាក់គ្រោះថ្នាក់នោះដែរ គ្រាន់តែខូចខាតតូចចំនួន៦ សម្ភារ និងផ្លែឈើមួយចំនួនតែប៉ុណ្ណោះ ៕

IMG_5371

IMG_5383

IMG_5387

IMG_5392

IMG_5396

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print