រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ណែនាំឲ្យចាងហ្វាងទូរទស្សន៍អនឡាញ ស្លឹករឹត បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ បំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានចេញលិខិតជាផ្លូវការ ណែនាំឲ្យចាងហ្វាងទូរទស្សន៍អនឡាញ ស្លឹករឹត បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ បំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។ បើយោងតាមលិខិតគឺ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបមក

លោក សែម សារឿន ចាងហ្វាងគេហទំព័រ www.srtv.asia (ទូរទស្សន៍អនឡាញ ស្លឹករឹត) ឱ្យបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ អសុរោះមិនគួរ គប្បី បំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន មានន័យថា ៖ មិនគោរព «ច្បាប់ស្តីពីរបបសារព័ត៌មាន»។
ក្រសួងព័ត៌មានបានបញ្ជាក់ថា ៖ របាយការណ៍ស្តីពី កិច្ចប្រជុំពិភាក្សាអំពីការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ចុះថ្ងៃ ទី១៧ ខែមេសា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមជម្រាបលោកចាងហ្វាង ជ្រាបថា កាល ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានដំណើរ ការកិច្ចប្រជុំពិភាក្សាអំពីការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់គេហទំព័រ www.srtv.asia (ទូរទស្សន៍អនឡាញ ស្លឹករឹត)។

ក្រោយពីបានស្តាប់ការបំភ្លឺរបស់លោកចាងហ្វាង ព្រមទាំងបានពិនិត្យ ស្រាវជ្រាវ និងវាយតម្លៃ យ៉ាងយកចិត្តទុកដាក់ឃើញថា ការផ្សាយរបស់អង្គភាពខាងលើ មានមូលដ្ឋានអាចទទួលយកបាន ប៉ុន្តែការ អត្ថាធិប្បាយ និងការអនុវត្តតួនាទីលើសពីអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមានការយល់ច្រឡំ។

ក្រសួងសូមព្រមានឱ្យអង្គភាពសារព័ត៌មានខាងលើនេះ គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ និងបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ អសុរោះមិនគួរ គប្បី បំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។ ក្នុងករណីមិនអនុវត្តតាមការព្រមាននេះ ក្រសួងនឹង ចាត់វិធានការបន្តបន្ទាប់តាមច្បាប់ជាធរមាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកចាងហ្វាងជ្រាប និងចូលរួមអនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print