ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។
នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ គណៈប្រតិភូអញ្ជើញធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរពិសេស។
តាមគម្រោងនៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា មានគម្រោងជួបសម្តែងការគួរសម និងប្រជុំផ្លូវការជាច្រើន ជាមួយភាគីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះមានដូចជា៖
-ជួបសម្តែងការគួរសមជាមួយ លោក លី យៀនឆាវ (Li Yuanchao) អនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
-កិច្ចប្រជុំជាមួយលោក យូ ហ្សេងសេង (Yu Zhengsheng) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នយោបាយប្រជាជនចិនទូទាំងប្រទេស
-ជំនួបទ្វេភាគីជាមួយលោក ចាង តឺជាំង (Zhang Dejiang) ប្រធានសភាប្រជាជនចិនទូទាំងប្រទេស
-កិច្ចប្រជុំជាមួយ ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន
– កិច្ចប្រជុំរវាងអគ្គលេខាធិការរដ្ឋសភា នៃប្រទេសទាំងពីរ
– ទស្សនកិច្ចនៅខេត្តក្វាងស៊ី
ក្រោយពីបញ្ចប់បេសកកម្ម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងធ្វើមាតុភូមិនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦៕
ដោយ៖ នាយកដ្ឋានព័ត៌មាន