ខេត្តស្វាយរៀងដែលជាខេត្តប្រកាសអស់គ្រាប់មីនទី ៨នោះ រកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK82 ជាសំណល់សង្គ្រាមនៅក្នុងរណ្តៅដីមួយកន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង÷ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា តាមរយៈបណ្តាញសង្គមនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ នេះបានឱ្យដឹងថា អង្គភាពស៊ីម៉ាក់បានរកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ជាសំណល់សង្គ្រាមក្នុងរណ្តៅដែលជីកថ្មីៗមានជម្រៅប្រមាណ៥ម៉ែត ស្ថិតនៅឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមអង្គការស៊ីម៉ាក់, ទីតាំងដែលរងការទម្លាក់គ្រាប់បែកដោយយន្តហោះសហរដ្ឋអាមេរិកនៅទូទាំងប្រទេសកម្ពុជាក្នុងអតីតកាលសង្គ្រាមស៊ីវិល មានចំនួន១១ម៉ឺន៥ពាន់ ២៧៣ទីតាំង។ បើគិតជាទម្ងន់ សរុបមានចំនួនជាង៤លានតោន និងមានគ្រាប់បែក
ចង្កោម ជាង២៧លានកូនគ្រាប់ដោយសារការវាយ ប្រហារ តាមផ្លូវអាកាសដោយយន្តហោះអាមេរិកកាំងមានចំនួនជាង៥០ម៉ឺនដង។

...

លោក ហេង រតនា បញ្ជាក់ថា ក្រុមជំនាញរបស់អង្គភាពស៊ីម៉ាក់ បានបោសម្អាតដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ជាសំណល់សង្គ្រាមប្រកប ដោយសុវត្ថិភាព។ កម្ពុជាបានដាក់ចេញនូវគោលដៅអស់គ្រាប់មីនបង្កប់ក្នុងដីទាំងស្រុងនៅឆ្នាំ២០២៥៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print