ផ្ដន្ទាទោសបុរសចិន២នាក់ដាក់ពន្ធនាគារ២០ឆ្នាំករណីរក្សាទុកសារធាតុញៀនជាង៣គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកហុក ពៅ កាលពីព្រឹកថ្ងៃទី ២១ខែឧសភា ឆ្នាំ២០២៤ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសបុរសជនជាតិចិន២នាក់ដាក់ពន្ធនាគារកំណត់២០ឆ្នាំក្នុងម្នាក់ៗ ក្រោមការចោទប្រកាន់ពីបទ « រក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀនខុសច្បាប់ » ។

សាលក្រមក៏បានសម្រេចបង្គាប់អោយជនជាប់ចោទបង់ប្រាក់ពិន័យក្នុងម្នាក់៤០លានរៀលចូលថវិការដ្ផផងដែរ ។

លោកចៅក្រមហុក ពៅ បានថ្លែងថា ក្រោយបញ្ចប់ការអនុវត្តទ័ណ្ឌកម្មទោសនៅក្នុងពន្ធនាគាររួចត្រូវបណ្ដេញចេញនិងមិនអនុញាតអោយចូលមកប្រទេសកម្ពុជាទៀតទេ ។

ជនជាប់ចោទដែលតុលាការផ្ដន្ទាទោសនេះទី១ ឈ្មោះ វង់ ស៊ៀវហ្វុង ( Wong Xiao feng ) អាយុ២៧ឆ្នាំ ។
ទី២ឈ្មោះ ហឺ ចឹងហាវ ( he jiang hao អាយុ៣៣ឆ្នាំ ។

សូមរំលឹកថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកាលពីវេលាម៉ោង១៣ម៉ោង០០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញ(ក.១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ពុធ ស៊ុនរស្មី នាយករងមន្ទីរ លោកវរសេនីយ៍ទោ សេង រស្មី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យរដ្ឋបាល-សរុប សហការជាមួយកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលដឹកនាំពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងខេត្តព្រះសីហនុ បានដំណើរការស្រាវជ្រាវបង្ក្រាបករណីរក្សាទុកជួញដូរសារធាតុញៀននៅ០២គោលដៅផ្សេងគ្នា ដោយគោលដៅទី១ នៅស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគោលដៅទី២ នៅខុនដូ ស្តាបេ ភូមិ១ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាប់ចោទជាជនជាតិចិនចំនួន០២នាក់ និងរឹបអូសវត្ថុតាងសារធាតុញៀន ជាង៣គីឡូក្រាម។

ជនជាប់ចោទឈ្មោះ ១-Wang Xiao Feng ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន, ២-He Jin Hao ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ។

...

ចាប់យកវត្ថុតាងរួមមាន ៖
១-សារធាតុញៀន MDMA ទម្ងន់២៨៣៤ក្រាម ។
២-សារធាតុញៀន ខេតាមីន ទម្ងន់៧៧៦ក្រាម ។
៣-សារធាតុញៀន ម៉េតំហ្វេតាមីន ទម្ងន់ ១.៨០ក្រាម ។
ទម្ងន់សរុបចំនួន ៖ ៣គីឡូក្រាម ៦១១.៨០ក្រាម ៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print