បុរសម្នាក់ស្លាប់ភ្លាមៗ​ បន្ទាប់ពីរថយន្ត fordមួយគ្រឿងបើកលឿនបុករូបគាត់កំពុងជិះម៉ូតូពេញទំហឹង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងបត់ឆ្លងផ្លូវស្របពេលមានរថយន្តម៉ាកfordមួយគ្រឿងពណ៌ខ្មៅមិនចាំស្លាកលេខ បើកយ៉ាងលឿនមកបុកពេញទំហឹង​ បណ្ដាលឲ្យមនុស្សខ្ទាតតាមរថយន្តស្លាប់ភ្លាមៗ​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១:៤០នាទីយប់ថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៤ ចំណុចមុខផ្សាទំនើប ខេម៉ល ស្ថិតនៅតាមបណ្តោយមហាវិថីចោមចៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
​     សពមានឈ្មោះ ហ៊ន សាវន ភេទប្រុសអាយុ៤៩ឆ្នាំមុខរបជាកម្មករ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលនៅសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ មានស្រុកកំណើតរសនៅខេត្តព្រៃវែង។
​     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសជនរងគ្រោះបានបើកម៉ូតូម៉ាក ហុងដាWAVEពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ស្ទឹងត្រែង 1A-4973 បើកចេញពីផ្លូវបេតុងរួចបត់ឆ្លងតាមបណ្តោយផ្លូវចោមចៅ ខណះពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តម៉ាក Fordពណ៌ខ្មៅមួយគ្រឿងមិនចាំស្លាកលេខ បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវវេងស្រេងពីកើតមកលិចក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងខ្ទាតទៅចិញ្ចើមផ្លូវចំណែកបុរសរងគ្រោះបានអូសតាមរថយន្តបោកក្បាលនៅហ្នឹងផ្លូវស្លាប់ភ្លាមៗ ចំណែករថយន្តបង្កបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។
​     ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់វាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិសែនជ័យ រួចធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកឯរថយន្តបង្កសមត្ថកិច្ចជំនាញនិងធ្វើការស្រាវជ្រាវនៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print