ឆ្លងអគ្គិសនី បណ្តាលឲ្យរោងចក្រមួយខ្នងឆេះអស់ទាំងស្រុង នៅស្រុកសំរោងទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានឲ្យដឹងថា ករណីឆ្លងអគ្គិសនីបណ្តាលឲ្យឆាបឆេះរោងចក្រ១ខ្នងរបស់ក្រុមហ៊ុនយីហោដាលីហ្គានម៉ិនអិនធើណេសសិនណលខេមបូឌាលីមីតធីត បណ្ដាលឱ្យខូចខាតទើបតែទាំងស្រុង។

ហេតុការណ៍ឆ្លងចន្តរអគ្គិសនីបង្កឲ្យទៅជាអគ្គីភ័យបានកើតឡើងនៅត្រង់ចំណុចភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី២១ខែឧសភាឆ្នាំ២០២៤។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះអគាររោងចក្រមួយខ្នង ទំហំ ៦៨ម៉ែត្រគុណ៩៦ម៉ែត្រ ធ្វើពីថ្ម ដំបូលប្រក់ស័ង្កសី (អាគាឡៅតឿមានផ្ទុកកំណាត់) របស់ក្រុមហ៊ុន ដាលី ហ្គានម៉ិនអិនធើណេសសិនណល ខេមបូឌាលីមីតធីត មានទីតាំងស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានបានបញ្ជាក់ថា បណ្តាលឲ្យខូចខាតរួមមាន៖ ឆេះអគារមួយខ្នងផលិត ខោលីអូ ម៉ាសុីនដេរ កំណាត់ និងសម្ភារៈក្នុងរោងចក្រទាំងស្រុង។

សមត្ថកិច្ចបន្តទៀតថា ករណីនេះបានប្រើប្រាស់រថយន្ដពន្លត់អគ្គឺភយ័ចំនួន៧គ្រឿងរថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ១គ្រឿង ,អធិការដ្ឋាននគរបាលស្រុកសំរោងទង ១គ្រឿង,អធិការដ្ឋាននគរ បាលក្រុងច្បារមន ១គ្រឿង,អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ១គ្រឿង,អធិការដ្ឋាននគរបាលស្រុកគងពិសី ១ គ្រឿង,អធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ១គ្រឿងនិងអធិការដ្ឋាននគរបាលបសេដ្ឋ ១គ្រឿង ។

ប្រភពព័ត៌មានបានបញ្ជាក់ថា មកទល់នឹងពេលនេះស្ថានភាពភ្លើង បានអន់ថយតែមិនទាន់រលត់ទាំងស្រុងនោះទេ ទាល់តែមានអេស្កាវ៉ាទ័រមកជួយកាយកំណាត់ទើបអាចបាញ់រលត់ ករណីនេះមិនរាលដល់អគារផ្សេងទៀតទេ ។

...

សមត្ថកិច្ចបានសន្និដ្ឋានអាចបាញ់ពន្លត់បានប្រហែលម៉ោង ១១ទៅម៉ោង១២ថ្ងៃ២២ ខែ ឧសភា ឆ្នាំ២០២៤ ហើយមូលហេតុ ឆ្លងចរន្តអគ្គិសនីក្នុងរោងចក្រ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print