ចោរលួចរថយន្តដោយទាំងយាយនិងចៅនៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ រថយន្តសេរីទំនើបមួយគ្រឿងម៉ាកលុចស៊ីសRX300ពណ៌សពាក់ស្លាក់លេខ
បន្ទាយមានជ័យ2C.4361ដែលម្ចាស់បញ្ឆេះរួចឈប់ចតចុះទិញ
ទំនិញត្រូវបានចោរលួចបើកដោយ
យាយនិងចៅកាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្សាអគ្គឋិតក្នុងភូមិប៉ាលិលេយ្យ១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។
លោកអធិការក្រុងប៉ោយប៉ែតព្រហ្ម ពិសិដ្ឋមានប្រសាសន៍តាមទូរសព្ទ
នៅថ្ងែទី២២ខែឆ្នាំដដែលថា រថយន្តខាងលើបានបើកដល់ចំណុចកើតហេតុក៌ឈប់ចតបញ្ចេះដោយមិនបានពន្លត់ម៉ាស៊ីនព្រោះក្នុងរថយន្តនោះមានម្ដាយនិងកូនរបស់គាត់ ខណៈនោះជនសង្ស័យខាងលើអាចថាជាជនញៀនថ្នាំបានឡើងបើកចេញទៅបាត់រយៈពេលមិនបាន៥ម៉ោងផង សមត្ថកិច្ចសហការជាមួយស្ថាប័នផ្សេងដើម្បីស្វែងរក ឃើញរថយន្តដែលជនសង្ស័យបើកយកទៅប្លុងចោលនៅខាងក្រោយផ្សារសមាគមន៍ឋិតក្នុងភូមិចាន់គិរីសង្កាត់អូរឫស្សីក្រុងប៉ោយប៉ែត។
លោកបញ្ជាក់ថា ចំពោះជនសង្ស័យ
សមត្ថកិច្ចកំពុងតែស្វែងរកដើម្បី
យកមកសួរនាំ៕ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print