សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ៤នាក់សកម្មភាពលួចកាច់សោ.ក ម៉ូតូ ទៅតុលាការក្រោយពីបង្ក្រាបបាន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជូនខ្លួន

ជនសង្ស័យចំនួន៤នាក់ ជាមុខសញ្ញាសកម្មលួច កាច់សោកម៉ូតូ និងគ្រឿងញៀន បញ្ជូនខ្លួនទៅកាន់តុលាកាក្រុងភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ​ បន្ទាប់ពីបង្ក្រាបចាប់ខ្លួនបានរួចមក សាកសួរនៅផ្នែកជំនាញរួចរាល់ ។

ជនសង្ស័យត្រូវនាំខ្លួនទៅតុលាកានាព្រឹកនេះ មានឈ្មោះ សាម ជី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមុនពិតប្រាកដ , ឈ្មោះ សេង រតនា ភេទប្រុស អាយុ៣១ឆ្នាំ មយខរបរមិនពុតប្រាកដ , ឈ្មោះ សំជិន សាមឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ចំណែកជនសង្ស័យម្នាក់ទៀត ពាក់ព័ន្ធគ្រឿងញៀន ។

...

តាមនគរបាលបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ មាន៣នាក់ សកម្មលួច កាច់សោកម៉ូតូ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងជនសង្ស័យម្នាក់ទៀត ពាក់ព័ន្ធគ្រឿងញៀន ត្រូវបានកម្លាំងខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួនបាន នាំទៅសាកសួរនៅផ្នែកជំនាញ លុះនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ ត្រូវបានបញ្ជូននាំខ្លួនទៅកាន់តុលាកាក្រុងភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print