ក្រសួងកសិកម្ម គ្រោងរៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ និងប្រារព្ធខួប១០០ឆ្នាំ នៃដើមកៅស៊ូចំណាស់ជាងគេនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំគោលការណ៍រៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ និងប្រារព្ធ​ខួប១០០ឆ្នាំ នៃដើមកៅស៊ូចំណាស់ជាងគេនៅកម្ពុជា កាលពីម្សិលមិញ​ នៅទីស្តីការក្រសួង។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ បាន​ឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានតម្រង់​ទិស​ដល់​អគ្គនាយកដ្ឋានកៅស៊ូ​អំពី​គោល​ដៅ នៃ​​ការរៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ ដែលធ្វើឡើងដើម្បី​បង្ហាញ​ពី​សមត្ថភាព​ចៀរជ័រ​របស់​កម្មករ​ប្រកបរបរចៀរជ័រកៅស៊ូ។ ការប្រឡងនេះទៀតសោត ដើម្បីទទួលបានការគាំទ្រ និងទាក់​ទាញ​ចំណាប់​អារម្មណ៍ពីសាធារណជន។ លោករដ្ឋមន្ត្រី​ គូសបញ្ជាក់ថា ត្រូវរៀបចំឱ្យ​មាន​លក្ខណៈ​សប្បាយ​រីករាយ និងត្រូវជំរុញការផ្សព្វផ្សាយឱ្យបានផុលផុស។

បន្ថែម​ពីនេះ​ លោករដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់អំពីការវាយតម្លៃដាក់ពិន្ទុ ដែលត្រូវធ្វើឡើងដោយសុក្រឹត្យ ស្រប​តាម​លក្ខខណ្ឌកំណត់ ដោយផ្ដោតលើល្បឿននៃការចៀរជ័រ សោភណ្ឌភាព និង​ជា​ពិសេស​គឺ​ភាព​ត្រឹម​ត្រូវទៅតាមបច្ចេកទេសនៃការចៀរជ័រ។

...

ដោយឡែក ពាក់ព័ន្ធនឹងការរៀបចំពិធីប្រារព្ធខួប១០០ឆ្នាំ នៃចម្ការកៅស៊ូ​ចំណាស់​ជាង​គេ​នៅ​កម្ពុជា​ ដែលបានដាំតាំងពីឆ្នាំ១៩២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឯកភាពរៀបចំ​តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក​។ លើសពីនេះ​ លោករដ្ឋមន្ត្រី​ មានបំណងរៀបចំទីតាំងចម្ការកៅស៊ូនេះឱ្យក្លាយទៅជា «សួន​អភិរក្ស​ចម្ការ​កៅស៊ូចាស់ជាងគេនៅកម្ពុជា» នាពេលខាងមុខនេះ! ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print