លោកស្រី ដេត ម៉ាលីណា អតីតភរិយាយ លោក ដួង ឆាយ ជាមួយកូនៗ យំសឹងរីងទឹកភ្នែក ខណៈមិនបានជួបគ្នា រយៈពេល ១(មួយ) ឆ្នាំ ទៅហើយ !

ចែករំលែក៖

ភ្នំពេញ ៖ មើលក្នុុងវីដេអូក្លីប ដែលលោកស្រី ដេត ម៉ាលីណា អតីតភរិយាយ លោក ដួង ឆាយ បានបង្ហោះ ហាក់បង្ហាញពី ភាពក្តុក ក្តួល រំជួយចិត្តពន់ពេកហើយ ខណៈគាត់ចង់ជួបកូន បែជាភាគីម្ខាងទៀត មិនអនុញ្ញាតឱ្យជួប នាងស្រែកយំ ពីក្រៅឡានរកកូន កូនស្រែកយំពីក្នុងឡានរកម្តាយ រហូតដល់កូនៗ ស្រែកយំអង្វរ ឱ្យបើកទ្វារឡាន ដើម្បីពួកគេបានជួបម្តាយ ។ បើមើលក្នុងរូបភាពជិត១នាទីនោះ គឺគេបំបែកកូនពីគាត់ជាម្តាយបង្កើត អាចភាគីខាងប្តីមានសិទ្ធអំណាចមេបា ប៉ុន្តែភាគីភរិយា ក៏មានសិទ្ធយកកូនទៅលេង មកសួរសុខទុក្ខ ខណៈពួកគាត់ជា អនីតិជន អាយុក្រោយ ១៨ឆ្នាំ បើមិនឱ្យជួបកូន នេះទង្វើនេះដូចជាលើសបន្តិចហើយ លើកលែងតែពួកគាត់អាយុ១៨ឆ្នាំឡើង គាត់មានសិទ្ធជ្រើសរើស ការរស់នៅជាមួយ ឪពុកម្តាយ ដោយខ្លួនឯង។

លោកស្រី ដេត ម៉ាលីណា បានបង្ហោះលើ Facebook របស់ខ្លួនរៀបរាប់យ៉ាងដូច្នេះថា ៖ តើមានយុត្តិធម៌ទេសម្រាប់នាងខ្ញុំជាម្ដាយបង្កើតម្នាក់ ដែលបានបង្កើតកូនមកហើយ តែមិនមានសិទ្ធិជួបកូនទាល់តែសោះរយៈពេល ១(មួយ) ឆ្នាំ ទៅហើយ អ្វីកាន់តែឈឺចាប់បំផុតដែលនាងខ្ញុំមិនអាចទទួលយកបាននោះគឺ នៅសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រគល់កូនទាំង ៣ (បី)នាក់ឲ្យទៅខាងឪពុកដែលមានគ្រួសារថ្មី (ប្រពន្ធថ្មី) និងធ្លាប់ប្រេីអំពេីរហិង្សារលេីខ្ញុំនិងកូន ហើយតុលាការ បានបន្ថែមចេញដីកាសម្រេចរក្សាការពារកូនៗអោយខាងឱពុក ដែលគាត់ហាមឃាត់នាងខ្ញុំមិនឲ្យជួបកូនទៀត តាមពាក្យបណ្ដឹងរបស់ឪពុកដែលមានគ្រួសារថ្មីរួច ហើយនោះ។ តើការចេញដីកាសម្រេចរក្សាការពារកូន ដែលឱពុកមិនខ្លាចច្បាប់តែងតែហាមឃាត់នាងខ្ញុំមិនអោយជួបកូនៗបែបនេះត្រឹមត្រូវដែរឬទេ? យុត្តិធម៌ទេសម្រាប់នាងខ្ញុំជាម្ដាយ? ទាំងដែរខ្ញុំជាម្ដាយបង្កើត ខំពរពោះរយៈពេល ៩ ខែ ១០ ថ្ងៃ និងបានចិញ្ចឹមមើលថែរក្សារកូនស្រីកូនប្រុសទាំង ៣ (បី)នាក់ បានធំពេញវ័យ បែរជាគេហាមឃាត់ខ្ញុំគ្រប់ពេលមិនឲ្យចូលជួបកូនទៅវិញ ខ្ញុំពិតជាមានការនឹករលឹកកូនស្រី និងកូនប្រុសរបស់ខ្ញុំជាខ្លាំងពុំអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ។ អ្វីដែលបានធ្វើឲ្យនាងខ្ញុំឈឺចាប់ និងចងចាំមិនភ្លេច កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២ រសៀល ម្សិលមិញសាលាឧទ្ធរណ៍ភ្នំពេញ បានទាមទារទៅខាងឪពុកឲ្យយកកូនមកជួបដើម្បីធ្វើការសួរនាំលើកូន តែបែរជាគេចវេស មិនបានយកកូនៗមកតាមការទាមទាររបស់ខ្ញុំ និងតំណាងមហាអយ្យការឡើយ ហើយបានឲ្យគេយកកូនៗចេញទៅបាត់ ទាំងដែលនាងខ្ញុំទន្ទឹងរងចាំថ្ងៃនោះមកដល់ថា នឹងបានជួបកូនប្រុសស្រីជាទីស្រឡាញ់។ ហេតុអ្វីបានជាអមនុស្សធម៌យ៉ាងដូច្នេះ? នាងខ្ញុំសង្ឃឹមថានៅសាលាឧទ្ធរណ៍ភ្នំពេញ នឹងសម្រេចប្រគល់កូនៗមកឲ្យនាងខ្ញុំជាអ្នកមានអំណាចមេបាវិញ ហើយបានជួបកូនឆាប់ៗនេះ។ ខ្ញុំពិតជានឹកកូនប្រុសស្រីខ្លាំងណាស់។ នេះជាវីឌីអូ ដែលហាមខ្ញុំមិនឲ្យជួបកូនៗ ដែលពួកគាត់ជាកូនៗរបស់ខ្ញុំ តើហេតុអ្វី? ។

នៅថ្ងៃនេះ ជាមួយវីដេអូខល ដែលធ្លាប់សួរសុខទុក្ខកូន នាងក៏បានស៊ែរឡើងវិញ ក្នុងនាមជាម្តាយនឹកកូនពេក ក៏សរសេរបង្ហោះថា ៖ តេីខ្ញុំអាចរឹងមាំបានប៉ុនណាទៀតដេីម្បីកូនខ្ញុំ💔🥺😭
ខ្ញុំបែកកូនភឺលនិងកូនឌុបតាំងពីថ្ងៃ 09.06.2023 ដល់ពេលនេះ ជិត1ឆ្នាំហេីយប៉ុន្មានថ្ងៃទៀត1ឆ្នាំគត់តេីកូនខ្ញុំភ្លេចមុខខ្ញុំជាម្ដាយហេីយមេីលទៅ🥺💔ហេីយខ្ញុំនិយាយទូរសព្ធ័បានតែម្ដង ខំញញឹមមុខកូនទាំងខ្លួនឈឺចាប់ 💔😔🥺សង្ឃឹមផ្លូវច្បាប់និងជួយខ្ញុំនិងកូន បងៗស្រីៗដឹងហេីយអារម្មណ៍បែក កូន1ថ្ងៃដូច1ឆ្នាំ បេីកូនខ្ញុំស្រីទេីប4ឆ្នាំទៀតហេីយកូនប្រុសឌូបមួយទៀតមានជំងឺឈឺមិនប្រក្រតីទៀតតេីខ្ញុំជាម្ដាយបារម្មណ៍យ៉ាងម៉េច💔 🙏🏻🤍🙏🏻បេីស្ដ្រីនិងក្មេងមិនទទួលការ ការពារពិសេសលេីប្រពន្ធ័ផ្លូវច្បាប់ទេខ្ញុំគិតថារាល់ថ្ងៃ ស្រ្ដីនិងក្មេងជាច្រេីនរងទុក្ខដូចខ្ញុំនិងកូនខ្ញុំចឹង រឺអាចធ្ងន់ធ្ងរជាងខ្ញុំទៀត🙏🏻
ម៉ែគ្មានសមត្ថភាពការពារកូនទើបម៉ែត្រូវបែកពីកូននិងលំបាកនឿយហត់ស្ទើរខ្សោះរាល់ថ្ងៃដើម្បីកូន។
ទឹកចិត្តរបស់ម៉ែគ្រប់រូបស្រលាញ់កូនពេញបេះដូងបូជាទាំងជីវិត🤍។
សូមបញ្ជាក់ថា ៖ តាមរយៈរូបភាព ទង្វើឃើញផ្ទាល់ក្នុង វីដេអូ ក៏ដូចជាសារ របស់លោកស្រី ដេត ម៉ាលីណា អតីតភរិយាយ លោក ដួង ឆាយ បានបង្ហោះ ទាំងមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ពិសេសស្ត្រីៗជាម្តាយ ទប់ទឹកភ្នែកមិនបានទេ ប្រាកដណាស់អាណិតកូន នឹកកូន ចង់ជួបកូន ដូច្នេះតុលាការអាចពិចារណា ក្នុងហេតុផល ដើម្បីប្រើឆន្ទានុសិទ្ធិ ធ្វើការវិច្ឆ័យ មួយអាចទទួលយកបានដល់គូភាគី ។
សូមបញ្ជាក់ថា ៖ វីដេអូនោះ មានអ្នកចូលមើលជា១លាននាក់ ក្នុងរយៈពេលជាង ២០ម៉ោង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print