តៃកុងរបួសធ្ងន់​ ខណៈបេីករថយន្ដ​សាំយ៉ុង​ ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង​រងការខូចខាតជាខ្លាំង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់​ ហេីយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ​ បន្ទាប់ពីបេីករថយន្តសាំយ៉ុងមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្ន​ បានបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍មួយនេះបានបង្កឡេីងកាលពីវេលា​ម៉ោង​១​ និង៥០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​​ ថ្ងៃទី​២៣​ ខែឧសភា​ ឆ្នាំ​២០២៤​ ស្ថិត​តាមបណ្ដោយផ្លូវ​២១៧ សង្កាត់​វាលវង់​​ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុនោះគឺ​ គេឃេីញ​រថយន្ដ​ សាំយ៉ុង​ មួយគ្រឿង​ ពាក់​ផ្លាក​លេខ​ ព្រះសីហនុ​ 2A-2370 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧​ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន​ លុះមកដល់ចំណុចកេីតហេតុស្រាប់តែបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលក្បាលរថយន្តពេញទំហឹង​ បណ្ដាលឲ្យក្បាលរថយន្តរួចចូលគ្នាគៀបជេីងបុរសម្នាក់ដែលជាតៃកុង​ឲ្យរងរបួសធ្ងន់​ ខណៈរបាំងថ្មពុំរងការខូចខាតនោះឡេីយ​ ។
​ ក្រោយកេីតហេតុភ្លាមៗ​ ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់បានចុះមកដល់​ ដោយបានជួយគាស់រថយន្តយកជនរងគ្រោះដឹកយកទៅសង្គ្រោះអាយុជីវិត​ ។ រីឯសមត្ថកិច្ចមូលដ្ឋាន​ បានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ​ធ្វេីការវាស់វែងយករថយន្ត​​បង្កទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print