ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! ស្លាប់​ ០៤នាក់ និងរបួសធ្ងន់ស្រាល ១៦នាក់​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០២៤ម្សិលមិញនេះ​ បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ១៦នាក់​ បានកើតឡើងចំនួន ១០លើក ។ ដូច្នេះ​ ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​

ប្រភពដដែលបន្តថា​ ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងចំនួន ១០លើក (យប់ ០៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រី ០២នាក់), រងរបួសសរុប ១៦នាក់ (ស្រី ០៥នាក់), រងរបួសធ្ងន់ ១០នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០៦នាក់ (ស្រី ០៣នាក់) និងមិនពាក់មួកសុវត្ថិភាព ០៣នាក់ (យប់ ០២នាក់)។

...

ជាមួយគ្នានោះ​ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០២នាក់, ធ្ងន់ ០៤នាក់, ស្រាល ០២នាក់) , មិនគោរពសិទិ្ឋ ០៥លើក (ស្លាប់ ០១នាក់, ធ្ងន់ ០៦នាក់, ស្រាល ០៣នាក់), ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០១នាក់)៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print