កម្លាំងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ រួមភេទជាមួយអនីតិជនរហូតមានផ្ទៃពោះ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ÷ កម្លាំងមានសមត្ថកិច្ចបានចាប់ឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៤ ដោយជាប់ចោទ

ពិបាទរំលោភសេពសន្ថវៈលើអនីតិជន(អាយុក្រោម១៥) រហូតមានផ្ទៃពោះជាងមួយខែ។

ប្រភពព័ត៌មានឲ្យដឹងថា មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកត្រពាំងប្រាសាទ ចុះចាប់ជនសង្ស័យម្នាក់ ពីបទរួមភេទជាមួយអនីតិជនរហូតមានផ្ទៃពោះ ១ខែកន្លះ ហើយជនសង្ស័យ ត្រូវកម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីបន្តនីតិវិធី។

បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមាន ជ័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ មូលដ្ឋានស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងជំនាញកងរាជ អាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសចុះឃាត់ ខ្លួនជនសង្ស័យ ១នាក់ឈ្មោះ ក្រូច ផាតភេទ ប្រុសអាយុ ៤២ឆ្នាំ រស់នៅភូមិដីក្រហម ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (តាមពាក្យបណ្ដឹងរបស់ឪពុកជន រងគ្រោះ) ឈ្មោះ វ៉ែន សំណាង ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ នៅចំណុចភូមិ ឃុំជាមួយគ្នា កុមារីរងគ្រោះឈ្មោះ ស. ស.ន រហូតមានផ្ទៃពោះ ១ខែកន្លះ រស់នៅភូមិ ឃុំជាមួយគ្នា។

...

បច្ចុប្បន្ន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print