ខេត្តព្រះវិហារ ៖ រថយន្តទេសចរណ៍២៥ កៅអីមួយគ្រឿង
លួចដឹកឈើឈីកប្រភេទលេខ១
ត្រូវបានលោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង បានដឹកនាំកម្លាំងធ្វើការប្រដេញស្ទាក់ចាប់បានយកទៅរក្សាទុកដើម្បីចាត់ការបន្ត។
ការដេញតាមស្ទាកបង្ក្រាបនោះកម្លាំរដ្ឋបាលព្រៃឈើបានធ្វើឡើងនៅ
វេលាម៉ោង៥.៤៥នាទីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤
នៅលើដងផ្លូវជាតិលេខ៦២ ត្រង់ចំនុចគីឡូម៉ែត្រលេខ៦៧និង៦៨ក្នុងភូមិរំចេក ឃុំរណីយ ស្រុករវៀង ខេត្តព្រះវិហារ។
រថយន្តទេសចរណ៍២៥ កៅអីមួយគ្រឿង
ដែលកម្លាំងរដ្ឋបាលព្រៃឈើបង្ក្រាបបាននោះ
ពណ៌ទឹកដោះគោពាក់ស្លាកលេខភ្នំពេញ 3E -4995 បើកបរដោយឈ្មោះភាន អួយ ភេទប្រុសអាយុ ២២ ឆ្នាំ។
មន្ត្រីជំនាញនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបានទទួលដំណឹងថាមានរថយន្ដទេសចរណ៍ពណ៌ទឹកដោះគោ
មួយគ្រឿងលួចដឹកឈើឆ្លងកាត់ស្រុករវៀងហើយ លោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀងក៏បានរៀបចំកម្លាំង ដេញឃាត់ស្ទាក់តែរថយន្ដដឹកបទល្មើសខាងលើនោះ នៅតែបន្តដំណើរទៅមុខមិនព្រមឈប់ភ្លាមៗទេ។
កម្លាំងដេញតាមរហូតស្ទាក់ឃាត់ជាប់ភ្លាមដែមដែរហើយក៏បានយកមកកន្លែងរដ្ឋបាលព្រៃឈើស្រុករវៀងរក្សារទុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើ៕
ដោយ ជីវ័ន្ត