ឃាត់ខ្លួនស្ត្រីម្នាក់ករណីចេញសែកស្អុយ៣ម៉ឺនដុល្លារ បញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៤ បានបញ្ជូនខ្លួនស្ត្រីជនសង្ស័យម្នាក់ឈ្មោះ តេង ប៊ួយ ភេទស្រីអាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនិងបណ្តឹងព្រហ្មទណ្ឌពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន លុយ៣ម៉ឺនដុល្លារ។

សូមបញ្ជាក់ថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រីជនសង្ស័យខាងលើ កាលពីថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៤ នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបញ្ជូន ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។

...

ការចាប់ខ្លួនជនសង្ស័យឈ្មោះ តេង ប៊ួយ ភេទស្រីអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៦G ផ្លូវលំ ភូមិតាងូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួន របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យជនសង្ស័យខាងលើឲ្យចូលទៅបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៤ ដើម្បីធ្វើសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបណ្តឹងរបស់ឈ្មោះ ផែន បុប្ផាពេជ្រ ភេទស្រីអាយុ២៨ឆ្នាំ ជនជាតិខ្មែរ៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print