ភ្នំពេញ ៖ បុរសម្នាក់ដែលគេដឹងថា ជាសន្ដិសុខយាមកាម និងមើលការខុស ត្រូវនៅក្នុងបុរីកាំកូស៊ីធីម្នាក់បានដេក ស្លាប់នៅក្នុងបន្ទប់ជួលរបស់ខ្លួន ខណៈ អន់ចិត្ដនឹងប្រពន្ធអត់ព្រមហូបបាយអស់ រយៈពេល៣ថ្ងៃ ។ ករណីខាងលើនេះបានកើតឡើងវេលា ម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០១៥ នៅចំណុចផ្ទះជួល លេខ៣៧៧ ផ្លូវលំ ក្រុមទី៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ធិន ហា អាយុ៣០ឆ្នាំ មានមុខរបរជា សន្ដិសុខ និងមានប្រពន្ធឈ្មោះ ឱប វាសនា អាយុ២១ឆ្នាំ និងកូនម្នាក់ទើប តែអាយុ១ខួប ស្នាក់នៅផ្ទះជួលខាងលើ មានស្រុកកំណើតនៅឃុំត្រែង ស្រុក រតនមណ្ឌល ខេត្ដបាត់ដំបង ។
បើតាមសេចក្ដីរាយការណ៍ព័ត៌មាន បានឱ្យដឹងថា រវាងជនរងគ្រោះនឹងប្រពន្ធ បានទាស់សម្ដីគ្នាមួយរយៈមកហើយ តែ ការទាស់ទែងគ្នានេះមិនដឹងមកពីមូល ហេតុអ្វីឡើយ ។ លុះប៉ុន្មានថ្ងៃមកនេះ រវាងអ្នកទាំង២បានត្រូវរ៉ូវគ្នាវិញ តែមិន សូវល្អូកល្អិនដូចកាលពីមុនឡើយ ។
បាន រយៈពេលតែ៣ថ្ងៃមុនការភ្ញាក់ផ្អើលជន រងគ្រោះបានចូលដេកនៅក្នុងបន្ទប់ ស្រាប់តែវេលាទៀបភ្លឺក៏ឃើញរឹងស្ដូក មិនដឹងស្លាប់តាំងពីពេលណាឡើយ ។ បើតាមការអះអាងពីប្រពន្ធជនរង គ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ នៅល្ងាចនោះនាង និងប្ដីបានហូបបាយ ជុំគ្នា រួចក៏ចូលទៅរកកន្លែងសម្រាក តែ ខណៈកំពុងតែគេងប្ដីបានយកទូរស័ព្ទដៃ ចុចលេងហ្គេមរហូតដល់ម៉ោង១រំលង អធ្រាត្រ ។
ពេលដល់វេលាទៀបភ្លឺនាង ក៏បានយកដៃដាស់ប្ដីដើម្បីជួយឱ្យមើល កូន ស្រាប់តែគ្មានការឆ្លើយតបក៏បើក ភ្លើងមើលឃើញប្ដីរបស់នាងស្លាប់បាត ទៅហើយ ។ បន្ទាប់ពីត្រួតពិនិត្យ និងធ្វើកោសល្យ វិច័យទើបដឹងថា ការស្លាប់របស់ជនរង គ្រោះគឺបណ្ដាលមកពីខ្យល់គ ហើយសាក សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕ អារុណរះ