ឆេះបន្ទប់អគារកាសុីណូ (ញ៉ូវើល) ផ្អើលសមត្ថកិច្ចទាំងយប់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់បុគ្គលិកនិងសន្តិសុខរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍បាញ់ទឹកពន្លត់បន្ទាប់ពី ឆេះបន្ទប់អាគារកាសុីណូ (ញ៉ូវើល) សង្ស័យឆ្លងចរន្តអគ្គីសនី

នៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថ ក្រុងបាវិត
បានអោយដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះថាពិតជាមានករណីឆេះបន្ទប់អាគារកាសុីណូ (ញ៉ូវើលក្រុងបាវិតមែនប៉ុន្តែមិនបណ្ដាលអោយមានមនុស្សរងគ្រោះថ្នាក់នោះទេ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចកាសុីណូ (ញ៉ូវើល) អគារW2 ជាន់ទី១ បន្ទប់២១៨ (បន្ទប់ស្នាក់នៅរបស់បុគ្គលិក)  ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ។

ប្រភពបន្តថា បន្ទាប់ពីមានករណីឆាបឆេះ អគារW2 ជាន់ទី១ បន្ទប់២១៨ (បន្ទប់ស្នាក់នៅរបស់បុគ្គលិក)
ភ្លាមៗកម្លាំង សមត្ថកិច្ចកងរាជអាវុធហត្ថ ក្រុងបាវិត បានធ្វើការបាញ់ពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តអគ្គីភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកចំនួន១រថយន្តកម្លាំងចំនួន ១៣នាក់។

ចំពោះសម្ភារ:មួយចំនួនដូចជា : គ្រែពីរជាន់ចំនួន០៣ គ្រែម៉ាស៊ីនត្រជាក់ ០១គ្រឿងម៉ាសុីនបោកខោអាវចំនួន០១គ្រឿងពីដានត្រូវខូចខាត និងមិនបណ្តាលឲ្យមនុស្សរងរបួសទេ។

...

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ បណ្តល អោយមានអគ្គីភ័យកើតឡើងដោយសារ ឆ្លងចរន្តអគ្គីសនី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print