ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននរគបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញមុខជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
បេីតាមការបញ្ជាក់ពីមន្រ្តីជំនាញ នៃអធិការដ្ឋាននរគបាលខណ្ឌដូនពេញ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញខណ្ឌ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (យកកាំ ..;បិត ព្រួ ..;ត គ្នា កា..;ប់ ត្រូវក្បាល និងដៃធ្ងន់ធ្ងរ) កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៣:៤០នាទីទាបភ្លឺ នៅចំណុចផ្លូវ១៧២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោៈហេង ឈាង ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទៈលេខ២៨Eo ផ្លូវ១៩ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចជំនាញផ្នែកយុត្តិធម៌ នៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ បានបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖តារា