សង្ក្រាមវាយប្រហារកាហ្សាជារឿងមួយ តែទាហានអុីស្រាអែលដុតគម្ពីរកូរ៉ាន នឹងបង្កើតឱ្យមាន«ព្យុះ»ប្រឆាំងពីពិភពអ៊ិស្លាម

ចែករំលែក៖

ក្រុមអ្នកកាន់សាសនាអ៊ិស្លាមនៅជុំវិញពិភពលោកនឹងប្រឆាំង ថ្កោលទោសទៅលើអុីស្រាអែល ក្រោយពេលទាហានប្រទេសនេះដុតគម្ពីរពិសិដ្ឋរបស់សាសនាអ៊ិស្លាម។

ក្នុងពេលនេះអុីស្រាអែលបានបើកការស៊ើបអង្កេតមួយបន្ទាប់ពីរូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គមបង្ហាញពីទាហានអុីស្រាអែលម្នាក់នៅតំបន់ហ្គាហ្សាស្ទ្រីបកំពុងដុតសៀវភៅដែលប្រហែលជារួមទាំងគម្ពីរកូរ៉ានផងដែរ។
កងទ័ពអុីស្រាអែលបាននិយាយថា អាកប្បកិរិយារបស់ទាហាននៅក្នុងវីដេអូនេះមិនសមស្របនឹងតម្លៃនៃកងទ័ពរបស់ប្រទេសគឺគោរពសាសនាទាំងអស់ និងថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើដែលប្រមាថសាសនា។
ចាប់តាំងពីជម្លោះអុីស្រាអែល-ហាម៉ាស់មក ទាហានអុីស្រាអែលត្រូវបានចោទប្រកាន់ម្តងហើយម្តងទៀតថាបានបង្ហោះខ្លឹមសារនៅលើបណ្តាញសង្គមក្នុងគោលបំណងបង្អាប់ជនស៊ីវិលប៉ាឡេស្ទីន។ ឧប្បត្តិហេតុទាំងនេះបានធ្វើឱ្យមានការសង្ស័យអំពីការធ្វើបាបអ្នកជាប់ឃុំ ការលួចប្លន់ និងការប្រើប្រាស់កម្លាំងដោយខុសច្បាប់ដោយទាហានអុីស្រាអែលនៅតំបន់ហ្គាហ្សា។
នៅឆ្នាំ 2023 ឧប្បត្តិហេតុដុតគម្ពីរកូរ៉ានបានកើតឡើងនៅក្នុងប្រទេសដាណឺម៉ាក និងស៊ុយអែត ដែលបង្កឱ្យមានកំហឹងនៅក្នុងពិភពមូស្លីម ដែលបង្កឱ្យមានភាពតានតឹងផ្នែកការទូតរវាងប្រទេសមូស្លីមនឹងប្រទេសអឺរ៉ុប៕ ដោយធីរីណា

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print