Breaking News ៖ សម្តេចតេជោ ហ៊ុន សែន៖ ការសម្រេចបើកការដ្ឋានសាងសង់«ព្រែកជីកហ្វូណនតេជោ» នៅពេលណាវាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងថា ៖ «ការសម្រេចបើកការដ្ឋានសាងសង់«ព្រែកជីកហ្វូណនតេជោ» នៅពេលណាវាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត» ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះលើផេកផ្លូបការថា ៖ ប៉ុន្មានថ្ងៃនេះមានការលើកឡើងថាខ្ញុំសម្រេចឲ្យបើកការដ្ឋាន
សាងសង់ព្រែកជីកហ្វូណន តេជោនៅថ្ងៃ១២មិថុនា២០២៤។
សម្តេចតេជោ មានប្រសាសន៍ថា ៖ មិនមានរឿងបែបនេះទាល់តែសោះ។សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ៖ ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណាវាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី
ហ៊ុន ម៉ាណែត។
សម្តេចថា ៖ មានតែការបំភ្លឺតាមបណ្តាញ
សង្គមបែបនេះទេទើបពន្លត់ភ្លើងបានឆាប់ដោយមិនព្រួយអង្គុយបក់ផ្សែង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print