បញ្ជូនខ្លួនជនត្រូវចោទ២នាក់ ទៅពន្ធនាគារខេត្តពោធិ៍សាត់តាមដីកាចៅក្រម

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក ឧត្ដមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងនាល្ងាច ថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែខែឧសភា ឆ្នាំ២០២៤ នេះថា ជនត្រូវចោទចំនួន០២នាក់ បានបញ្ជូនទៅដាក់ពន្ធនាគារខេត្តពោធិ៍សាត់ តាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ។

 លោក ឧត្ដមសេនីយ៍ត្រី ឲ្យដឹងទៀតថា យោងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ៦២០ និង៦២២ ឃ.ខ/24 ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ចេញដោយលោក សែន លីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីធានាស៊ើបអង្កេតឲ្យបានឲ្យល្អ បានបង្គាប់ឲ្យឃុំខ្លួនឈ្មោះ សំ រ៉ាន ហៅឡើង ភេទប្រុស អាយុ ៣៥ឆ្នាំ សញ្ជាតិជាតិខ្មែរ មុខរបរ កសិករ ទីកន្លែងកំណើត ភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទីលំនៅមុនពេលឃាត់ខ្លួន ភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាន់សាសនា ព្រះពុទ្ធ កម្រិតវប្បធម៌រៀនថ្នាក់ទី០៦ ស្ថានភាព(នៅលីវ)ទោសពីមុន«គ្មាន»ជននេះត្រូវដាក់ក្រោមការត្រួតពិនិត្យពីបទៈ គំរាមកំហែងថានឹងសម្លាប់, ធ្វើឲ្យខូចខាតដោយចេតនា និងនេសាទប្រើដិយឧបករណ៍ឆក់ខុសច្បាប់ ប្រព្រឹត្តនៅចំណុចបឹងអភិរក្សត្រីសហគមន៍ដងទឹកលាច ស្ថិតនៅភូមិដងទឹកលាច ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩ និងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ។ និងឈ្មោះ រិទ្ធ រឹក ហៅឆ្លូញ ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិខ្មែរ ទីកន្លែងកំណើត ភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទីលំនៅមុនពេលឃាត់ខ្លួន ភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាន់សាសនា ព្រះពុទ្ធ កម្រិតវប្បធម៌ ថ្នាក់ទី០៥ ស្ថានភាពគ្រួសារ មានប្រពន្ធ និងកូនចំនួន០២នាក់ ទោសពីមុន«មាន»ធ្លាប់ជាប់ពន្ធនាគារខេត្តពោធិ៍សាត់ ចំនួន១ឆ្នាំ៦ខែ ពីបទៈ ហឹង្សាដោយចេតនា ។ ជននេះត្រូវដាក់ក្រោមការត្រួតពិនិត្យពីបទៈ លួចមានស្ថានទម្ងន់ទោសដោយសារប្រើអំពើហឹង្សា និងករណីមិនរាងចាល និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ប្រព្រិត្តនៅចំណុច ភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញាតិមាត្រា៣៥៣ មាត្រា៣៥៧ និងមាត្រា៨៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។

 លោក បញ្ជាក់បន្ថែមបន្តទៀតថា ជនត្រូវចោទចំនួន០២នាក់ ហើយត្រូវបញ្ជូនទៅពន្ធនាគារខត្តពោធិ៍សាត់នេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ច នគរបាល បានឃាត់ចាប់ខ្លួនជាបន្តបន្ទាប់កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅថ្មីៗនេះ ៕ ដោយៈ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print