ភ្នំពេញ៖ យុវជន និងយុវតីគ្រប់រូបត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន! ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន១០៩នាក់ (ស្រី ០៣នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញ! ។
ក្នុងចំណោមជនសង្ស័យចំនួន ១០៩នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ១៧នាក់(ស្រី ២នាក់),ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២០នាក់(ស្រី ១នាក់),ប្រើប្រាស់ ៩ករណី ឃាត់ ៧២នាក់(ស្រី ០នាក់)។
វត្ថុតាងចាប់យកសរុប ៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice)ស្មេីនិង ៦៥៧,៩២ក្រាម, កេតាមីន(Ke)ស្មេីនិង ៦៨០,៩៥ក្រាម, អ៊ិចស្តាស៊ី (mdma) ស្មេីនិង ១៧,៦០ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិ៖ ៧អង្គភាព
*១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។
*២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៨៧ក្រាម។
*៣ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥៥៩,៦២ក្រាម។
*៤ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១០ក្រាម។
*៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់។
*៦ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៥ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ៥៧នាក់ ចាប់យកIce ៥,៣១ក្រាម, Ke ១១៧,១៦ក្រាម និងMDMA ១៧,៦០ក្រាម។
*៧ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យកIce ៣,៧០ក្រាម។
ដោយឡែកកម្លាំងកងរាជអាវុធហត្ថ ៣អង្គភាព
*១ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១១នាក់ ស្រី ២នាក់ ចាប់យកIce ៤៥,៦១ក្រាម និងKe ៥៦៣,៧៩ក្រាម។
*២ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,១២ក្រាម។
*៣ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤៥,២៩ក្រាម៕ដោយ៖តារា