ទីតាំងបនល្បែងអ៊ីនធើណេតយីហោ AA2888 ឬ 55 Net ជាច្រើនក្នុងខណ្ឌទួលគោកកំពុងដំណើរការយ៉ាងអណាធិបតេយ្យ

ចែករំលែក៖

ភ្នំពេញ៖ បើទោះជាការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព នៅតែជាការយកចិត្តទុកដាក់ជំរុញពីអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ដោយ ប៉ុន្តែការបង្ក្រាបបទល្មើស បនល្បែងស៊ីសង ដើម្បីសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌទួលគោក នៅមានកម្រិត ខណៈអាជ្ញាធរ សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ មានភាពធូរលុង អនុញ្ញាតឲ្យទីតាំងបនល្បែងជាច្រើនកំពុងដំណើរការយ៉ាងអណាធិបតេយ្យ និងបង្កើតពីក្តីព្រួយបារម្ភលើសន្តិសុខ សុវត្ថិភាពពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ ។

...

ជាក់ស្តែងនៅក្នុងខណ្ឌទួលគោក ពោរពេញទៅដោយកន្លែងភ្នាល់បាល់ និងកត់កន្ទុយលេខឆ្នោត ជាកន្លែងតាមអ៊ីនធើណេតយីហោ ណេត២៤ម៉ោង ដែលមានអ្នកចូលលេងទាំងយប់ទាំងថ្ងៃផងដែរ ។

អាជ្ញាធរ និងសមត្ថកិច្ចមួយចំនួនខ្លះដែលមិនសប្បាយចិត្តចំពោះការបើកបនល្បែងសីុសងនេះ ក៏បានបង្ហើបថា យីហោអ៊ីនធើណេត២៤ម៉ោង តាមបណ្តោយផ្លូវម៉ៅសេងទុង ស្តុបទេពផន សង្កាត់ទឹកល្អក់២ ផ្លូវលេខ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានផ្លាកយុីហោ AA2888 ឬ 55 Net ក៏ដូចជាទីតាំងហ្គេមបាញ់ត្រីនៅខាងជើងមន្ទីរពេទ្យព្រះកុសុមៈ ដែលគេសង្ស័យថា ម្ចាស់ទីតាំងអាចនឹងមានភាពស្និទ្ធស្នាល ឬផ្តល់ប្រយោជន៍ណាមួយសម្រាប់អាជ្ញាធរ និងសមត្ថកិច្ច ទើបគេហ៊ានបើកល្បែងស៊ីសង ដោយមិនញញើតសមត្ថកិច្ច ។

លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក តែងលើកពីវិធានការបង្ក្រាប និងមិនអនុញ្ញាតឲ្យមានបនល្បែងស៊ីសង ពិសេស អនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ប៉ុន្តែហេតុអ្វីក៏ទីតាំងបនល្បែង មានដ៏សម្បូរបែបនៅក្នុងខណ្ឌមួយនេះ ដ៏លើលលប់ម្ល៉េះ? ។

គួរបញ្ជាក់ផងដែរថា កន្លងមក លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានឲ្យដឹងដែរថា លោកនឹងឲ្យមន្ត្រីចុះទៅពិនិត្យ ហើយលោកបានប្តេជ្ញាថានឹងមិនឲ្យមានល្បែងសីុងក្នុងមូលដ្ឋានខណ្ឌទួលគោកទៀតឡើយ ប៉ុន្តែជាលទ្ធផល ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ និងវិធានការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ហាក់ដូចខ្វះការទទួលខុសត្រូវ អាចដាក់ភាពសង្ស័យថា មានកត្តាយោគយល់ពីលោកអភិបាលខណ្ឌ ។ ដោយឡែក សូម្បីតែសំណង់ដ៏រឹងមាំមួយ ត្រូវបានគេសាងសង់នៅលើដីសាធារណៈផងដែរ ក៏រងការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ មន្ត្រីក្រោមឱវាទ ជាពិសេសមតិសាធារណៈរិះគន់ ។

ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញារគួរមានវិធានការលុបបំបាត់ចំពោះបនល្បែងស៊ីសងទាំងនេះ ខណៈជាប្រភពនៃបទល្មើស លួច ឆក់ ប្លន់ កាប់សម្លាប់ ក្នុងនោះទីតាំងនៃអ៊ីនធើណេតផងដែរ គឺជាកន្លែងប្រើប្រាស់ជួញដូរគ្រឿងញៀន យ៉ាងសកម្មភាពនៅក្នុងទីតាំងទាំងនោះ បង្កឲ្យប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់បំផុត ៕

b8db4017-d526-4585-8a88-4ca9750d7a0b

dab4194b-17e3-478b-aed0-83fde791c3b3

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print