ក្រុមហ៊ុនលក់ផលិតផលលើគេហទំព័រ AliExpressដែលគ្រប់គ្រងដោយក្រុមហ៊ុនយក្សរបស់ចិន Alibaba បានចុះកិច្ចព្រមព្រៀងជាមួយអតីតប្រធានក្រុមបាល់ទាត់អង់គ្លេស David Beckham ឲធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ(BA)។
ក្រុមហ៊ុន Alibaba ឥឡូវនេះកំពុងវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធប់ ដើម្បីបង្កើនការលក់លើសកលលោកប្រជែអនឹងគូរប្រកួតធំ PDD Holdings ‘Temuខណៈដែលការលក់តាមរយះគេហទំព័រ ឬហៅថាអនឡាញក្នុងប្រទេសចិនមានការធ្លាក់ចុះ។
ជាមួយនឹងការចូលរួមរបស់ អតីតកីឡាករបាល់ទាត់ David Beckhamក្រុមហ៊ុនAliExpressសាខាក្រៅប្រទេសមានការរីកចម្រើនលឿន ជាមួយនឹងប្រាក់ចំណូលកើនឡើង 45 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ចាប់ពីខែមករាដល់ខែមីនា។
កាលពីដើមឆ្នាំនេះ AliExpress ក៏បានចុះហត្ថលេខាក្នុងនាមជាអ្នកឧបត្ថម្ភនៃការប្រកួត UEFA Euro 2024 ដែលចាប់ផ្តើមនៅខែមិថុនា ហើយAliExpressនឹងវិនិយោគរាប់លានដុល្លារក្នុងការបញ្ចុះតម្លៃ ដើម្បីទាក់ទាញអ្នកប្រើប្រាស់អនឡាញទិញផលិតផលរបស់ខ្លួននៅក្នុងពេលប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុបផងដែរ។