ជិះម៉ូតូគេចពីរថយន្តខាងមុខជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរបួស២នាក់

ចែករំលែក៖

ភ្នំពេញ៖​ យុវជន២នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នគេចពីរថយន្តមួយគ្រឿងនៅខាងមុខជ្រុលទៅបុករថយន្តឡិចស៉ីសបេីកបរបញ្ច្រាសទិសគ្នាបណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់៧១១​ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ​ កាលពីវេលាម៉ោង២និង៤០នាទីរសៀល​ ថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២៤​ នៅតាមបណ្តោយផ្លូវបេតុង ភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​  មុនពេលកេីតហេតុគេបានឃេីញយុវជន២នាក់ជិះម៉ូតូឃ្លីក​ មួយគ្រឿងឌុបគ្នាធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុក៏គេចពីរថយន្តមួយគ្រឿងនៅខាងមុខស្រាប់តែជ្រុលទៅបុករថុន្តឡិចស៉ីស​ RX300ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2M5164 ដែលធ្វេីដំណេីរបញ្ច្រាសទិសគ្នាបណ្តោយឱ្យរងរបួសធ្ងន់ទាំង២នាក់ចំណែករថយន្តនិងម៉ូតូរងការខូចខាតទាំងសងខាង។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់៧១១​ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ​ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print