នគរបាលឃាត់ខ្លួនក្មេងទំនើងម្នាក់ជិះម៉ូតូស៊ីម៉ាំងប្រែន ទៅសួរនាំប៉ះចំមុខសញ្ញាញៀនថ្នាំ និងទើបចេញពី​ពន្ធនាគារ

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យៈក្មេងទំនើងម្នាក់ជំនាញខាងជិះម៉ូតូបំពាក់ស៊ីម៉ាំងប្រែង បន្លឺសម្លេងរំខានអ្នកស្រុកពេញភូមិតាមផ្លូវ ត្រូវបានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យកម្លាំងការិយាល័យនគរបាលចរចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល  តាមស្ទាក់ឃាត់មកសួរនាំ ក្រោយពីយុវជនរូបនេះបានធ្វើសកម្មភាពជិះម៉ូតូ  កាលពីរវេលាម៉ោង១៥ និង៤០នាទីល្ងាចថ្ងៃទី២៨  ខែឧសភា ឆ្នាំ២០២៤ ។

 នគរបាលប្រាប់ថាៈក្មេងទំនើងរួបនោះមានឈ្មោះ  ង៉ង់ ចាន់ទី ភេទប្រុស អាយុ 24ឆ្នាំ រស់នៅភូមិរោងម៉ាស៊ិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ជននេះមានប្រវត្ថិធ្លាប់ជាប់ពន្ធនាគារ ចំនួន២លើក ចេញពីពន្ធនាគារបានរយៈពេល ២ឆ្នាំមកហើយ និងបានតេស្តទឹកនោមមានសារធាតុញៀន។ 

បច្ចុប្បន្នក្មេងទំនើងរូបនេះត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំ និង កសាងសំណុំរឿងចាត់ការបន្តតាមតាមនីតិវិធី៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print