គម្រោងរោងចក្រតម្លៃ 4 ពាន់លានដុល្លាររបស់ក្រុមហ៊ុនឡានអគ្គីសនីវៀតណាមត្រូវពន្យាពេលបន្ថែមទៀត

ចែករំលែក៖

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast នឹងពន្យារពេលបន្ថែមទៀត លើគម្រោងសាងសង់រោងចក្រតម្លៃ 4 ពាន់លានដុល្លារនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក ដោយសារតែក្រុមហ៊ុនដែលកំពុងខាលុយនេះ ពុំទទួលបានការពេញចិត្តពីអ្នកប្រើប្រាស់អាមេរិកនៅឡើយ។
VinFast បានប្រកាសនៅឆ្នាំ 2022 ថាខ្លួននឹងសាងសង់រោងចក្រផលិតរថយន្តអាគុយនៅសហរដ្ឋអាមេរិកដែលមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ 150,000 គ្រឿង ដើម្បីបានចំណេញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក Biden ដែលបានអនុម័តការឧបត្ថម្ភធនសម្រាប់រថយន្តអគ្គីសនី ដែលផលិតនៅអាមេរិក។
ក្រុមហ៊ុនបានគ្រោងនឹងបញ្ចប់រោងចក្រនៅខែកក្កដា ឆ្នាំ 2024 ប៉ុន្តែក្រោយមកបង្ហើបថានឹងចាប់ផ្តើមប្រតិបត្តិការទៅឆ្នាំ 2025 ទៅវិញ។  ឥឡូវនះប្រភពព័ត៍មានដែល Reuters ទទួលបានថាការសាងសង់នឹងត្រូវពន្យាពេលបន្ថែមទៀតដោយពុំដឹងពេលវេលាច្បាស់លាស់ឡើយ។
ចំណែកភាគីខាងVinFast ដែលបានលក់រថយន្តតិចជាង 1,000 គ្រឿងនៅអាមេរិកខាងជើងកាលពីឆ្នាំមុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ថា ខ្លួនកំពុងធ្វើការពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់លើគ្រប់ទិដ្ឋភាពនៃដំណើរការសាងសង់សរោងចក្រនៅរដ្ឋ Noth Carolina របស់ពួកគេ។
គួររំលឹកថានៅពេលដែលក្រុមហ៊ុន VinFast បានប្រកាសនៅក្នុងខែមីនា ឆ្នាំ 2022 ពីផែនការរបស់ខ្លួនសង់រោងចក្រ North Carolina ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា រោងចក្រនេះនឹងបង្កើតការងារបានជាង 7,000 កន្លែង។


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print