ភ្នំពេញ៖ លោក លឹម សាម៉ឺឌី នាយករដ្ឋបាលខណ្ឌឬស្សីកែវ តំណាងលោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលខណ្ឌ បានដឹកនាំកម្លាំងចំរុះក្រោមឱវាទ ចុះធ្វើរដ្ឋបាលសម្រង់ស្ថិតិតាមទីតាំងស្មុកស្មាញមួយចំនួន ដើម្បីរៀបចំលើកកម្ពស់សោភ័ណ្ឌភាពឡើងវិញ និងងាយស្រួលគ្រប់គ្រងលើការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងឈានដល់ការទប់ស្កាត់រាល់សកម្មភាពបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋ។
សកម្មភាពនៃការចុះធ្វើរដ្ឋបាលរបស់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដើម្បីសម្រង់ស្ថិតិត្រៀមរៀបចំកែលម្អរ និងលើកកម្ពស់សោភ័ណ្ឌភាពឲ្យប្រសើរឡើងវិញ និងកាន់តែងាយស្រួលគ្រប់គ្រងលើការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងអាចឈានដល់ការទប់ស្កាត់រាល់សកម្មភាពបទល្មើសផ្សេងៗ នេះបានអនុវត្តឡើងនៅតាមទីតាំងស្មុកស្មាញមួយចំនួន ទាំងនៅតាមច្រាំងទន្លេ និងតាមផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។
លោក លឹម សាម៉ឺឌី បានលើកឡើងថា ក្រោយទទួលបានការដឹកនាំពីលោកអភិបាលខណ្ឌឬស្សីកែវ និងមានការចូលរួមពីមន្ត្រីខណ្ឌ-សង្កាត់ និងសមត្ថកិច្ចខណ្ឌ អាវុធហត្ថខណ្ឌ ចៅសង្កាត់ ប៉ុស្ដិ៍រដ្ឋបាល មេភូមិ និងប្រជាការពារជាច្រើននាក់ទៀត ដែលជាកម្លាំងចំរុះ បានយកចិត្តទុកដាក់លើការអនុវត្តតួនាទីភារកិច្ចនៃការចុះណែនាំ សំខាន់ការសម្រង់ស្ថិតិតាមខ្នងផ្ទះ និងត្រៀមរៀបចំកែលម្អរលើកកម្ពស់សោភ័ណ្ឌភាពឲ្យប្រសើរឡើងវិញ និងកាន់តែងាយស្រួលដល់ការគ្រប់គ្រងលើការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងអាចឈានដល់ការទប់ស្កាត់រាល់សកម្មភាពបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋ សំដៅក្នុងការឆ្លើយតបបន្តអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ពិសេសរាជរដ្ឋាភិបាលកម្ពុជា៕អរុណរះ