ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វ៊ីលីពីន និងភរិយារបស់លោក បានអញ្ជើញចូលទស្សនាសារមន្ទីរជាតិ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីសិល្បៈសម្បត្តិវប្បធម៌របស់កម្ពុជា ដែលបានរក្សាទុកនៅក្នុងសារមន្ទីរជាតិ។
សូមបញ្ជាក់ផងដែរថា លោក ម៉ានី ផាកគីអាវ បានអញ្ជើញមកដល់កម្ពុជា និងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមាន៧មករា កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះផងដែរ។
សូមបញ្ជាក់ថា ៖ លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វ៊ីលីពីន និងភរិយារបស់លោក ក៏អញ្ជើញចូលរួមព្រឹត្តិការណ៍ដ៏ធំៗនិងអស្ចារ្យ សង្វៀនហនុមានគុនខ្មែរ!
ថ្ងៃនេះ ក៏បានណែនាំនូវសមាសភាពកីឡារករគុនខ្មែរនា ការប្រកួតគុនខ្មែរដ៏អស្ចារ្យដណ្តេីមខ្សែក្រវាត់ KKF ប្រភេទទម្ងន់ ៦៥ គ.ក និងបេក្ខភាពគុនខ្មែរមិត្តភាពអន្តរជាតិ
ជួបគ្នានៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ ទីតាំងនៅកោះពេជ្រ វេលាម៉ោង ៨:៣០យប់៕