លទ្ធផលបោះឆ្នោតឥណ្ឌានិងប្រកាសនៅថ្ងៃទី៤ មិថុនា លោក Narendra Modi សង្ឃឹមឈ្នះបន្តក្នុងអាណត្តិថ្មី

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ ២០២៤ បានដកស្រង់សេចក្តីសង្ខេបនៃការបោះឆ្នោតចេញផ្សាយដោយប៉ុស្តិ៍ព័ត៌មាន NDTV របស់ឥណ្ឌា បានឱ្យដឹងថា សម្ព័ន្ធភាពដឹកនាំដោយគណបក្ស Bharatiya Janata របស់នាយករដ្ឋមន្ត្រី លោក Narendra Modi ត្រូវបានគេរំពឹងថានឹងឈ្នះសំលេងភាគច្រើនពីការបោះឆ្នោតសកល ដែលបានបិទបញ្ចប់នៅថ្ងៃសៅរ៍នេះ។

ការស្ទង់មតិចំនួនពីរបង្ហាញថា ក្រុមចម្រុះនៃសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ដែលកំពុងកាន់អំណាច អាចឈ្នះច្រើនជាង ៣៥០អាសនៈ នៅក្នុងសភាជាន់ទាបដែលមានសមាជិកចំនួន ៥៤៣នាក់ និងត្រូវការ ២៧២សំលេងដើម្បីទទួលបានជ័យជម្នះ។ រីឯ សម្ព័ន្ធប្រឆាំងនៅឥណ្ឌា ដឹកនាំដោយគណបក្ស Congress ត្រូវបានគេរំពឹងថា នឹងអាចទទួលបានជាង ១២០អាសនៈ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសឥណ្ឌា នឹងរាប់សន្លឹកឆ្នោតនៅក្នុងម៉ាស៊ីនបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក នៅថ្ងៃទី៤ ខែមិថុនា ហើយលទ្ធផលផ្លូវការនឹងចេញនៅថ្ងៃដដែលនោះ។
NDA ធ្លាប់ទទួលបានសំលេង ៣៥៣អាសនៈនៅក្នុងការបោះឆ្នោត កាលពីឆ្នាំ ២០១៩។ ប្រសិនបើជាការពិតមែននោះ វាជាជ័យជម្នះថ្មីមួយទៀតសម្រាប់ លោក Modi អាយុ ៧៣ឆ្នាំ ហើយនឹងធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីទីពីរនៃប្រទេសឥណ្ឌា ដែលកាន់តំណែងបាន ៣អាណត្តិជាប់ៗគ្នា បន្ទាប់ពីមេដឹកនាំឯករាជ្យ លោក Jawaharlal Nehru៕

...

រូប​ថត​: ANI

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print