រថយន្តម៉ាកឡិចសីុសទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់១០ផ្ទាំងរួចបើកគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន១០ផ្ទាំងបានរងការខូចខាតាបាក់រៀបស្មើដល់ដី និងរងការខូចខាតយ៉ាងដំណំ ដោយសារតែរថយន្តម៉ាកឡិចសីុស១គ្រឿង បើកបុករះយ៉ាងពេញទំហឹង។

...

ករណីនេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ខាងជើងស្តុបពេទ្យចិន ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមសាក្សីដែលឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា ដំបូងគេឃើញរថយន្តបង្កម៉ាកឡិចសីុស RX300 ពណ៌ស មិនចាំស្លាកលេខ បានបើកបរតាមបណ្ដោយផ្លូវព្រះមុននីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់រៀបស្មើដល់ដី រងការខូចខាតយ៉ាងដំណំ ។

ប្រភពបន្តថា ក្រោយពីរថយន្តបង្កហេតុរួចក៏បានបន្ថែមល្បឿនបើករត់ទៅទិសខាងត្បូងគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ន្លែងកើតហេតុ និងបានត្រឹមតែលើករនាំងដែករៀបចំបញ្ឈរឡើងវិញតែតែប៉ុណ្ណោះ៕

1

2

3

ដោយ៖ សរស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print