អ្នកនាំពាក្យក្រសួងសាធារណការ ៖ ស្ថានភាពកំណាត់ផ្លូវជាតិលេខ៣(ត្រពាំងរពៅ-វាលរេញ)យ៉ាងម៉េចហើយ?រថយន្តធុនតូចអាចធ្វើដំណើរបានទេ?

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ កំណាត់ផ្លូវជាតិលេខ៣(ត្រពាំងរពៅ-វាលរេញ)ត្រូវបានកៀរកិន បង្ហាប់ ស្រោចទឹក សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អនុវត្តន៍ការងារថែទាំជាប្រចាំ(ខួប)ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។

លោកបន្តថា ៖ ការធ្វើចរាចរណ៍លើកំណាត់ផ្លូវដែលមានខូចខាតនេះមានសភាពមមាញឹកជាធម្មតា(ព្រះសីហនុ-កំពត)ទាំងរថយន្តតូច រថយន្តធំ និងទោចក្រយានយន្តគ្រប់ប្រភេទក្នុងរង្វង់ថេរវេលាជាង ២០-៣០នាទីលើចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រ។
លោកបានបញ្ជាក់ថា ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានយកចិត្តទុកដាក់ខ្ពស់ និងបានចង្អុលបង្ហាញដល់មន្ទីរសាធារណការ និងដឹងជញ្ជូនខេត្តព្រះសីហនុ បន្តជួសជុលថែទាំខួបក្នុងឆ្នាំ២០២៤នេះ មុននឹងឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។

លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់ អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលការងារជួសជុលជាប្រចាំនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print