ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​៖​ ពិនិត្យជាក់ស្តែងមិនឃើញមានការបើកលេងល្បែងស៊ីសងមាន់ជល់អនឡាញនោះទេ

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹក​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ សូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រព័ត៌មានឈ្មោះ meas sora news បានបង្ហោះខ្លឹមសារថា៖ មេប៉ុស្តិ៍ឃុំពាមរាំងអសមត្ថភាពក្នុងការបង្ក្រាបទីតាំងជល់មាន់តាមអនឡាញ នៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម​ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកអធិការនគរបាលស្រុកលើកដែក ស្រាវជ្រាវបង្រ្កាបករណីខាងលើ។

ជាលទ្ធផល៖​ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ លោកអធិការបានបញ្ជាកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមរាំង បានចុះស្រាវជ្រាវដល់ទីតាំងខាងលើ ពិនិត្យជាក់ស្តែងមិនឃើញមានការបើកលេងល្បែងស៊ីសងមាន់ជល់អនឡាញនោះទេ។

...

ជាចំណាត់ការ៖
១-កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមរាំង បានអប់រំណែនាំ និងធ្វើកិច្ចសន្យាបន្ថែមចំពោះម្ចាស់ទីតាំងខាងលើ ហាមដាច់ខាតមិនឱ្យមានការបើកល្បែងស៊ីសងគ្រប់ប្រភេទ ដែលផ្ទុយពីគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត។
២-ករណីសមត្ថកិច្ចស្រាវជ្រាវដឹងថា ទីតាំងនេះមានលួចបើកលេងល្បែងជល់មាន់តាមអនឡាញនោះនឹងធ្វើការបង្ក្រាបហើយកសាងឯកសារតាមនីតិវិធីបញ្ជូនទៅតុលាការ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print