កីឡាករ Scalvini របស់អ៊ីតាលីនឹងអវត្តមានក្នុងការប្រកួត Euro 2024 ដោយសាររបួស

ចែករំលែក៖

ខ្សែការពារអ៊ីតាលី Giorgio Scalvini នឹងខកខានការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបនាពេលខាងមុខ បន្ទាប់ពីខ្សែការពារកណ្តាលរូបនេះបានរងរបួសសរសៃនៅជង្គង់ខាងឆ្វេងរបស់គាត់។ នេះបើតាមសារព័ត៌មានអ៊ីតាលីបានរាយការណ៍កាលពីថ្ងៃអាទិត្យ។

Scalvini បានរងរបួសពេលលេងឱ្យ Atalanta កាលពីថ្ងៃអាទិត្យ ក្នុងការចាញ់ក្រុម Fiorentina ៣-២ ក្នុងផ្ទះ។ នេះគឺជាការប្រកួតចុងក្រោយរបស់ពួកគេដែលត្រូវបានពន្យារពេលនៃយុទ្ធនាការដែលត្រូវបានលេងមួយសប្តាហ៍បន្ទាប់ពីរដូវកាល២០២៣-២០២៤ Serie A បានបញ្ចប់សម្រាប់ក្លិបផ្សេងទៀត។

កីឡាករវ័យ២០ឆ្នាំរូបនេះត្រូវបានប្តូរចេញនៅនាទីទី៨៤ ហើយដោយការឈឺចាប់ខ្លាំងបានធ្វើឱ្យរូបគាត់ទន់ជង្គង់ក្នុងទីលានប្រកួត និងត្រូវបានគាំទ្រដោយសមាជិកពីរនាក់នៃបុគ្គលិកពេទ្យ។ Scalvini បានឈឺជង្គង់ខ្លួនឯងពេលព្យាយាមស្នៀត ហើយដួលទៅដីភ្លាមៗ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍ថា គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជាកន្លែងដែលការធ្វើតេស្តដំបូងបង្ហាញពីការដាច់នៃសរសៃខាងជង្គង់មុខដែលគាត់នឹងទទួលការវាយតម្លៃបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខ។

លោក Gian Piero Gasperini គ្រូបង្វឹកក្រុម Atalanta បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា Scalvini ត្រូវបាននាំយកទៅ MRI ភ្លាមៗ។ គាត់បានបន្ថែមថា «យើងសង្ឃឹមថា វាមិនមែនជារឿងអាក្រក់បំផុតនោះទេ ច្បាស់ណាស់សរសៃឆ្អឹង ប៉ុន្តែស្ថានភាពនៃរបួសគឺមិនទាន់ដឹងច្បាស់ទេ»។ ទាំងក្លិប និងជម្រើសជាតិអ៊ីតាលី មិនបានបញ្ជាក់អំពីរយៈពេលដែល Scalvini នឹងត្រូវអវត្តមាននោះទេ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍ថា ខ្សែការពាររបស់ Juventus កីឡាករ Federico Gatti ទំនងជាមកជំនួសកន្លែងរបស់ Scalvini ដែលនឹងក្លាយជាកីឡាករវ័យក្មេងបំផុតនៅក្នុងក្រុមរបស់លោក Luciano Spalletti ។

របួសរបស់ Scalvini កើតឡើងបន្ទាប់ពីខ្សែការពារ Francesco Acerbi របស់ក្លិប Inter Milan បានដកខ្លួនចេញពីក្រុមជម្រើសដំបូងចំនួន៣០នាក់របស់អ៊ីតាលីកាលពីថ្ងៃព្រហស្បតិ៍ដោយមានការឈឺចាប់ក្រលៀន។

...

គួរបញ្ជាក់ថា ប្រទេសអ៊ីតាលីចាប់ផ្តើមយុទ្ធនាការ Euro 2024 ដែលជាក្រុមការពារតំណែងជើងឯករបស់ខ្លួននៅថ្ងៃទី១៥ ខែមិថុនាជាមួយអាល់បានីមុនពេលពួកគេជួបជាមួយអេស្ប៉ាញនៅថ្ងៃទី២០ ខែមិថុនា និងប៉ះក្រូអាតនៅ៤ថ្ងៃក្រោយមក ៕ (រូបភាព ៖ Reuters/CNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print