សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ ២០២៤ បានផ្សាយថា ប្រធានាធិបតីឥណ្ឌួណេស៉ី លោក Joko Widodo មានផែនការប្តូរទៅធ្វើការនៅក្នុងរដ្ឋធានីថ្មីរបស់ប្រទេសគឺ Nusantara វិញដោយយ៉ាងឆាប់គឺនៅចុងខែមិថុនានេះ មុនការសម្ពោធផ្លូវការដែលគ្រោងទុក អំឡុងពិធីបុណ្យឯករាជ្យជាតិ ថ្ងៃទី១៧ ខែសីហា។
រដ្ឋមន្រ្តីក្រសួងសាធារណការ និងលំនៅឋាន លោក Basuki Hadimuljono បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃចន្ទសប្តាហ៍នេះថា លោក Widodo នឹងប្តូរទៅធ្វើការនៅរដ្ឋធានី Nusantara នៅពេលដែលបណ្តាញទឹកស្អាតត្រូវបានតរួចរាល់ ចូលទៅដល់ការិយាល័យរដ្ឋាភិបាល និងអគារនានានៃក្រសួង។ លោក Basuki បញ្ជាក់ថា «លោកប្រធានាធិបតីនឹងចាប់ផ្តើមធ្វើការ ក្នុងរដ្ឋធានីថ្មី នៅពេលដែលការផ្គត់ផ្គង់ទឹករួចរាល់។ នៅថ្ងៃទី៧ ខែមិថុនា ម៉ាស៉ីនបូមទឹកនឹងបញ្ជូនមកដល់តំបន់ Balikpapan នៃរដ្ឋធានី Nusantara ហើយការដំឡើងអាចបញ្ចប់នៅចុងខែមិថុនា ឬដើមខែកក្កដា»។
ទីក្រុង Balikpapan ដែលមានប្រជាជនច្រើនជាងគេទីពីរ នៃខេត្ត Kalimantan ភាគខាងកើត បន្ទាប់ពីទីក្រុង Samarinda ដែលជាទីរួមខេត្ត៕
រូបថត: baomoi