ឆក់កាបូបដៃពីជនរងគ្រោះជិះម៉ូតូកង់បីឥណ្ឌាមិនបានសម្រេច ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វេីការបង្ក្រាបបានភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំពីសំណាក់លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២៣៖១០នាទី   លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោក វរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

ពេលនោះក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿងមានគ្នាចំនួន០៤នាក់ បានធ្វេីសកម្មភាព ឆក់កាបូបយួរដៃពីបុរសរងគ្រោះកំពុងជិះម៉ូតូកង់បីឥណ្ឌាតែមិនបានសម្រេច នៅចំមុខធនាគារសៃហ្គន-ហាណូយ កម្ពុជា។ 

ភ្លាម នោះកម្លាំងជំ នាញ ការិយាល័យធ្វេីការប្រដេញ ឃាត់ខ្លួនជនសង្ស័យបាន០២នាក់ នៅចំណុចផ្លូវលេខ៦៣កែងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ នឹងបន្តប្រដេញឃាត់ជនសង្ស័យបានចំនួន០២នាក់ទៀត នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី មុខក្រសួងកាពារជាតិ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។ ក្នុងនោះរួមមាន៖

*ទី១៖ឈ្មោះ ប៉ុន ជិន វង្ស ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ទីកន្លែងស្នាក់នៅផ្ទះលេខ២៧ ផ្លូវលេខ១១៧  សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (បិទគូទ)

*ទី២៖ឈ្មោះ សួន ប៊ុនលាភ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ០២ ផ្លូវលេខ១៣១ បុរីពិភពថ្មីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(បិទគូទ)

*ទី៣៖ឈ្មោះ ប៉ុន រុលចក្រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ទីកន្លែងស្នាក់នៅផ្ទះលេខ២៧ ផ្លូវលេខ១១៧ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ដៃដល់)

*ទី៤៖ឈ្មោះ សេង សុធា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ(អ្នកបេីក)។

សមត្ថកិច្ចបញ្ជាក់ថា ៖ សម្ភារដកហូតមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1KU-9636(របស់ជនសង្ស័យ) និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1KG-1863(របស់ជនសង្ស័យ)។

បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print