សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្តល់សាលារៀន បឋមសិក្សាមួយខ្នង ២ជាន់មាន ១២បន្ទប់ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យថ្មគ្រែ

ចែករំលែក៖

ខេត្តក្រចេះ៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចថា៖ កាលពីព្រឹកមិញនេះ ពេលចេញដំណើរតាមផ្លូវពីភ្នំពេញមកខេត្តស្ទឹងត្រែង គឺមានព្រះតេជគុណព្រះនាម Bhante Piseth គង់នៅវត្តបញ្ជសិលាថ្មគ្រែ ក្នុងខេត្តក្រចេះ បានសរសេ Message មកកាន់ Facebook ខ្ញុំដែលមានបំណងចង់ជួបខ្ញុំនិងចង់ឲ្យខ្ញុំបានចូលមើលសមិទ្ឋផលសាលារៀនមួយខ្នងដែលកំពុងសាងសង់នៅទីនោះ។

...

សម្ដេចតេជោ មានប្រសាសន៍បន្តថា ៖ ក្រោយពីបានទូរស័ព្វសួរសុខទុក្ខព្រះតេជគុណ ពិសិដ្ឋ ហើយ ខ្ញុំក៏សម្រេចឈៀងចូលថ្វាយបង្គំព្រះសង្ឃ ស្ថិតនៅក្នុង ភូមិថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ព្រមទាំងបានចូលជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្សនៃវិទ្យាល័យថ្មគ្រែ ដែលមានកូនសិស្សជាង ១.៥០០នាក់។

សម្ដេចតេជោ មានប្រសាសន៍បន្តទៀតថា ៖ ដោយមើលឃើញពីការខ្វះខាត និងតម្រូវការសាលារៀន១ខ្នងបន្ថែមទៀត ខ្ញុំនិងសប្បុរសជនមួយចំនួនបានសម្រេចផ្តល់សាលារៀន បឋមសិក្សាមួយខ្នងមាន ២ជាន់ ១២បន្ទប់ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យថ្មគ្រែ។

សូមកូនក្មួយៗទាំងអស់ខិតខំសិក្សារៀនសូត្រ ហើយចៀសឲ្យឆ្ងាយពីអំពើអបាយមុខនានាដើម្បីអនាគតល្អ៕

1

2

3

4

5

6

7

8

9

10

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print