សហភាពអង្គការសង្គមស៊ីវិលវិល និងបណ្តាអង្គការ-សមាគម ថ្កោលទោសលោក សម រង្ស៊ី ដែលបំផ្លាញផលប្រយោជន៍ជាតិខ្មែរដើម្បីកេងចំណេញនយោបាយផ្ទាល់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះលោក សម រង្ស៊ី ដែលនៅតែបន្តអំពាវនាវជម្រុញឱ្យអង្គការអន្តរជាតិដាក់ទណ្ឌកម្មលើរាជរដ្ឋាកម្ពុជា ដោយចោទថា គ្មានលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងថា ៖ អ្វីដែលលោក សម រង្ស៊ី តែងតែថ្លែងអំពាវនាវបែបនេះគឺជារឿងដដែលៗតែប៉ុណ្ណោះ ព្រោះជាក់ស្តែងគ្មានប្រទេសមហាអំណាចណា ឬក៏សហគមន៍អន្តរជាតិណាគេខ្វល់ខ្វាយអំពីពាក្យសម្តីលោកនោះទេ ក្នុងន័យដែលោក សម រង្ស៊ី តែងតែស្រែកអំពាវនាវគឺគ្រាន់តែចង់ទាញយកផលប្រយោជន៍នយោបាយរបស់លោកផ្ទាល់ខ្លួន ហើយបែរជាបំផ្លាញផលប្រយោជន៍ប្រទេសជាតិទាំងមូល និងប្រជាជនកម្ពុជាទៅវិញ។

តាមរយៈសេចក្តីថ្លែងការណ៍ដដែលនោះដែរ សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក មើលឃើញថា ប្រទេសកម្ពុជា ជាប្រទេសដែលគោរពនិងដើរតាមគោលការណ៍នីតិរដ្ឋដែលជាប្រទេសមានច្បាប់ទម្លាប់ត្រឹមត្រូវ មានលទ្ធិប្រជាធិបតេយ្យពេញលេញ មានការគោរពសិទ្ធិមនុស្សស្របតាមច្បាប់ជាតិនិងអន្តរជាតិ មិនដូចអ្វីដែលលោក សម រង្ស៊ី បានថ្លែងឡើយ។

ទន្ទឹមនោះ សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក បានថ្កោលទោសចំពោះលោក សម រង្ស៊ី ដែលនៅតែចង់ឱ្យបរទេសមកបំផ្លាញប្រជាពលរដ្ឋខ្មែរ ដើម្បីតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print