ខេត្តកំពត៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញទៅដល់ខេត្តជាប់សមុទ្រចំនួន ៤ នៅកម្ពុជារួមមាន កំពត កែប ព្រះសីហនុ និងកោះកុង សហការគ្នាដើម្បីជំរុញទៅដល់វិស័យទេសចរណ៍និងសេដ្ឋកិច្ចនៅក្នុងប្រទេស។
ថ្លែងនៅក្នុងពិធីសម្ពោធកំពង់ផែពហុបំណងខេត្តកំពត ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតីថា ការធ្វើការសហការបានផ្ដល់ប្រយោជន៍ជាងការប្រកួតប្រជែង។
សម្ដេចជំរុញទៅដល់ខេត្តទាំង៤ ធ្វើការជាមួយគ្នាផ្ដោតទៅលើវិស័យផ្សេងៗដើម្បីទាក់ទាញអ្នកទេសចរណ៍និងអ្នកវិនិយោគមកកាន់ខេត្តទាំងបួននេះ។ ក្នុងនោះផងដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានទៅ ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ដែលកំពុងរស់នៅក្រៅប្រទេស កុំប្រឆាំងគ្រប់រឿងទាំងអស់ ដែលសូម្បីតែផលប្រយោជន៍ជាតិរបស់ខ្លួនឯង។
សម្តេចបានបញ្ជាក់ដូច្នេះថា «សូមបន្តកុំជឿលើការញុះញង់ របស់ក្រុមមួយចំនួន ឬអ្នកនយោបាយខ្លះ ដែលចេះតែអុចអាលប្រជាពលរដ្ឋ យករូបភាពនេះរូបភាពនោះមកបំភ្លៃ ដើម្បីឱ្យប្រជាជនបាត់ជំនឿទៅលើគម្រោងនេះ ហើយនាំគ្នាតវ៉ាប្រឆាំងមិនគាំទ្រដល់គម្រោងនេះ សូមកុំជឿទៅលើការញុះញង់បែបនេះ»។
សម្តេចបានថ្លែងបន្តថា៖ «ដូចម្សៀចាស់វស្សាមួយនៅប្រទេសក្រៅ ខ្ញុំមិនយល់ អ្នកសេដ្ឋកិច្ចនឹងគេដែរ ម្ង៉ៃៗជេរតែគម្រោង ផលប្រយោជន៍ជាតិខ្មែរសោះ ដែលខ្ញុំថា កុំប្រឆាំងគ្រប់ពេល គ្រប់ប្រធានបទពេក បើមិននិយាយ ក៏គេមិនថាគដែរ ស្អីដែលជាផលប្រយោជន៍យើង រួមទាំងអ្នកគាំទ្ររបស់អស់លោកផង សូមបើកឱកាសឱ្យខ្មែរយើងមានឱកាសរីកចម្រើន ហើយសូមឱ្យមានភាពជឿជាក់ និងសាមគ្គីឯកភាពជាតិគ្នា ទៅលើអ្វីដែលជាផលប្រយោជន៍ជាតិរបស់យើង ជាពិសេសផលប្រយោជន៍សង្គម សេដ្ឋកិច្ចជូនប្រជាពលរដ្ឋយើង គួរកុំប្រឆាំងផ្កាប់មុខពេក គួរតែរួមគ្នាផ្តល់សច្ចភាព»៕