អធិការ​នគរបាល​ខណ្ឌ​សែនសុខ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១០នាក់​រួមនឹងវត្ថុតាង​គ្រឿងញៀនជិត៣គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ហួរ​ ម៉េង​វ៉ាង​ អធិការ​នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ បានឱ្យដឹងនៅរសៀល​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ថា៖​ កម្លាំងនគរបាលខណ្ឌសែនសុខបានធ្វើការស្រាវជ្រាវចុះបង្ក្រាបទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន០៣ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន​១០នាក់ ព្រមទាំងចាប់យក​វត្ថុ​តាង​ពីជនសង្ស័យរួមមាន​គ្រឿងញៀនជិត៣គីឡូក្រាម ថ្នាំគ្រាប់WY ១៧៤គ្រាប់។

លោកវរសេនីយ៍ឯក​ ហួរ​ ម៉េង​វ៉ាង​ បានបន្ថែមទៀតថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីថ្ងៃទី០៤​ ខែមិថុនា ឆ្នាំ២០២៤​ នៅចំណុចភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ឃាត់ខ្លួន​ជនសង្ស័យចំនួន០៥នាក់​ , នៅចំណុចភូមិក្រាំងអង្ក្រង២ សង្កាត់​ក្រាំងធ្នង់​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០៣នាក់​ និងនៅចំណុចភូមិធ្លក សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០២នាក់ សរុបឃាត់ជនសង្ស័យចំនួន១០នាក់​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

...

លោកអធិការ​ខណ្ឌរូបនេះ​បានបន្តថា​ ចំណែក​វត្ថុតាង និងថ្នាំញៀនចំនួន១៤កញ្ចប់ប្រហែល២៦០០ក្រាម(២,៦គីឡូក្រាម)(០២កញ្ចប់​ធំ​,​ ​០៧កញ្ចប់ធំល្មម,​ ០៥កញ្ចប់តូច) និងថ្នាំគ្រាប់ពណ៌ផ្កាឈូក​ប្រភេទWYចំនួន១៧៤គ្រាប់ និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន​ចំនួន០២៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print