ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ រកឃើញយានយន្តល្មើសចំនួន ៣៣០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៥៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៣៣គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ១៩៩គ្រឿង និងម៉ូតូ ២២៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៣០គ្រឿង, រថយន្តធំ ៦គ្រឿង, រថយន្តតូច ១៤៥គ្រឿង និងម៉ូតូ ១៧៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៦ថ្ងៃ ពីថ្ងៃទី១-០៦ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២,២១៤គ្រឿង, រថយន្តធំ ៥៥គ្រឿង, រថយន្តតូច ៨៧៧គ្រឿង, ម៉ូតូ ១,២៨២គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៦៩៧គ្រឿង, រថយន្តធំ ២៣គ្រឿង, រថយន្តតូច ៦៤៩គ្រឿង និងម៉ូតូ ១,០២៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ៖តារា